ភ្នំពេញ ៖ រាជរដ្ឋាភិបាលថៃ នឹងប្រគល់ជូនកម្ពុជា នូវរថភ្លើងចំនួន ៤គ្រឿង សម្រាប់ធ្វើចរាចរណ៍រវាងប្រជាពលរដ្ឋនៃប្រទេស២ ហើយផ្លូវដែកតភ្ជាប់គ្នា នឹងដាក់ឲ្យដំណើរការនៅអំឡុងខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ ។
យោងតាមគេហទំព័រនគរបាលជាតិ បានឲ្យដឹងថា ដោយសារតែជាទិសដៅ របស់រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសន្យាជាមួយរាជរដ្ឋាភិបាលថៃ ហើយអីឡូវនេះ ខាងភាគីថៃបានផ្តល់រថភ្លើងឲ្យមកកម្ពុជា ៤គ្រឿង ។
ប្រភពដដែល បានបន្តថា “ដោយសារតែយើងមិនអាចដឹកជញ្ជូនមកពីភ្នំពេញបាន ចឹងបានភាគីថៃឲ្យយើង ៤គ្រឿង សម្រាប់ធ្វើចរាចរណ៍មកចាប់ដៃគ្នានៅព្រំដែននេះ ចឹងការរំពឹងទុកគឺថា ប្រហែលជាខែកក្កដា ឆ្នាំ២០១៧នេះ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ នឹងជួបគ្នាចុះហត្ថលេខានៅលើកិច្ចព្រមព្រៀង (MOU) នៃការដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវដែកហើយ និងប្រហែលជាអាចអនុវត្តន៍ និងខិតខំបន្តផ្លូវនេះឲ្យបានជាប់ យើងអាចរត់ពីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការជួបគ្នារវាងភាគីទាំង២” ៕