កងកម្លាំង​អ៊ីរ៉ាក់​បន្ត​វាយ​សម្រុក​​ឆ្ពោះ​ទៅ​កាន់​វិហារ​សាសនា​អ៊ីស្លាម​មួយ​កន្លែង​ក្នុង​ប្រតិបត្តិ​ការ​ដណ្ដើម​ទីក្រុង​ម៉ូ​ស៊ូ​ល​មក​វិញ​

440

អ៊ីរ៉ាក់៖ នគរបាលសហព័ន្ធនិយាយថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់វាយដណ្ដើមបានស្ពានដ៏សំខាន់មួយ ក្នុងទីក្រុង ម៉ូស៊ូលកាលពីថ្ងៃពុធម្សិលមិញ ខណៈពួកគេបានវាយរុលទៅមុខឆ្ពោះទៅកាន់វិហារសាសនាអ៊ីស្លាមមួយ ជាទីដែលមេដឹកនាំរបស់ក្រុមអ៊ីស្លាម បានប្រកាសខ្លួនជាព្រះចៅកាលីហ្វក្នុងឆ្នាំ២០១៤។
Th28ការដណ្ដើមយកស្ពានដែកដែលតភ្ជាប់ទីក្រុងម៉ូស៊ូលភាគខាងកើត ជាមួយទីក្រុងចាស់ត្រួតត្រាដោយក្រុមសកម្មប្រយុទ្ធលើផ្នែកខាងលិចមានន័យថា រដ្ឋាភិបាលបានគ្រប់គ្រងស្ពានចំនួន ៣កន្លែងក្នុងចំណោមស្ពាន៥ ឆ្លងកាត់ទន្លេទីគ្រីស។ លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ហៃឌ័រ អាល់បាឌី បានអះអាងថា សង្គ្រាមកំពុងឈានដល់ដំណាក់កាលចុងក្រោយហើយ។ សារព័ត៌មាន Reuters បានបង្ហាញរូបភាពវីដេអូនៃការវាយប្រយុទ្ធហែកហួរកំពុងផ្ទុះឡើងក្នុងទីក្រុងនេះ ព្រមទាំងប្រជាពលរដ្ឋកំពុងកាន់របស់របរត់គេចខ្លួន ខណៈសង្គ្រាមឡោមព័ទ្ធជុំវិញពួកគេ។ ឧទ្ធម្ភាគចក្រមួយគ្រឿងក៏ត្រូវគេមើលឃើញ កំពុងបាញ់ផ្លោងគ្រាប់មីស៊ីលទៅលើគោលដៅមួយដែលគេមិនស្គាល់ផងដែរ។

Th29ការដណ្ដើមយកវិហារសាសនាអ៊ីស្លាមមួយនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យដ៏ធំធេងមួយព្រមទាំងភាពរឹងមាំជាថ្មី។ ប៉ុន្តែការវាយប្រយុទ្ធយ៉ាងកក្រើកជាច្រើនថ្ងៃនៅតែបន្តកើតមាន ខណៈកងកម្លាំងរដ្ឋាភិបាលព្យាយាមរុលចូលតាមដងផ្លូវតូចធំនានានៃទីក្រុងនេះ៕

អត្ថបទ៖ សុខមាន