Nick Kyrgios ទម្លាក់ Novak Djokovic ចេញ​ពី Indian Wells ខណៈ Kei Nishikori ឈ្នះ​ម្ចាស់ផ្ទះ អាមេរិក Donald Young

114
កីឡាករវាយកូនបាល់អូស្ត្រាលី Nick Kyrgios

តេន្នីស៖ កីឡាករវាយកូនបាល់អូស្ត្រាលី Nick Kyrgios បានធ្វើអោយមានការភ្ញាក់ផ្អើលថ្ងៃពុធម្សិលម៉ិញនេះ ដោយទម្លាក់កីឡាករលេខពីរពិភពលោក Novak Djokovic ដើម្បីឡើងវគ្គ ៨នាក់ចុងក្រោយកម្មវិធី PNB Paribas Open នៅ Indian Wells សហរដ្ឋអាមេរិក។

កីឡាករជប៉ុន Kei Nishikori
កីឡាករជប៉ុន Kei Nishikori

កីឡាករលំដាប់ទី១៥ ក្នុងកម្មវិធី Nick Kyrgios បានយកឈ្នះ Djokovic ពីរសិតផ្ទួនៗ 6-4, 7-6(3) ដោយពី ការវាយសេវាយ៉ាងល្អក្នុងការប្រកួតនេះ។ Nick Kyrgios ១៣ថ្ងៃមុនក៏ទើបតែយកឈ្នះ Djokovic ដែលនៅ Acapulco ប្រទេសម៉ិកស៊ិក។ ជ័យជំនះរបស់ Nick Kyrgios ធ្វើអោយគេឡើងវគ្គ៨ នាក់ចុងក្រោយបន្តទៀតជួបជាមួយ Roger Federer ដែលយកឈ្នះ Rafael Nadal។

មួយប្រកួតទៀតម្សិលម៉ិញកីឡាករលំដាប់ទី៤ ក្នុងកម្មវិធីកីឡាករកំពូលរបស់ជប៉ុន Kei Nishikori ក៏បានឡើងវគ្គ ៨នាក់ចុងក្រោយដែរ ក្រោយឈ្នះកីឡាករម្ចាស់ផ្ទះអាមេរិក Donald Young 6-2, 6-4 ឡើងជួបកីឡាករអាមេរិកមួយរូបទៀត Jack Sock ដែលទម្លាក់កីឡាករទួរគី Malek Jaziri៕
អត្ថបទ៖នាង សុភាវុធ