​លោក ​ដូ​ណា​ល់ ត្រាំ ចោទប្រកាន់​តុលាការ​រដ្ឋ​ហា​វ៉ៃ​ថា លូកដៃ​ចូល​ជ្រៅ​ហួស​ហេតុ​លើ​ច្បាប់​ហាម​ប្រាម​ជនអន្តោប្រវេសន៍​

189

អាមេរិក៖ កាលពីថ្ងៃពុធម្សិលមិញលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា សេចក្ដីសម្រេចមួយរបស់តុលាការសហព័ន្ធអាមេរិកក្នុងរដ្ឋហាវ៉ៃ ដើម្បីរេរាំងច្បាប់បម្រាមធ្វើដំណើរជនអន្តោប្រវេសន៍ទើបកែសម្រួលថ្មីរបស់លោកថា ជាគំរូនៃការលូកដៃចូលជ្រៅរបស់តុលាការដែលមិនធ្លាប់មានពីមុនមកឡើយ។

 

ថ្លែងទៅកាន់ហ្វូងមនុស្សដ៏ច្រើនកកកុញ ក្នុងទីប្រមូលផ្ដុំមួយនៅទីក្រុងណាវីលី រដ្ឋធិនណេស៊ី លោក ត្រាំ បាននិយាយថា សេចក្ដីសម្រេចនេះធ្វើឲ្យពួកលោកមើលទៅដូចជាទន់ខ្សោយ ពួកលោកលែងដូចពីមុនហើយ។ ជឿលោកទៅ ក្រឡេកមើលព្រំដែនរបស់ពួកលោកផង ពួកលោកនឹងប្រយុទ្ធតតាំងចំពោះការសម្រេចចិត្តដ៏អាក្រក់នេះនៅតុលាការកំពូលបើចាំបាច់។ ចៅក្រមទើបតែបានរេរាំងបទបញ្ជាលើការហាមឃាត់ ការធ្វើដំណើររបស់ជនភៀសខ្លួនចូលក្នុងប្រទេសរបស់ពួកលោក ពីបណ្ដាប្រទេសជាក់លាក់មួយចំនួនដែលកាន់សាសនាអ៊ីស្លាមភាគច្រើនពិសេសក្នុងតំបន់មជ្ឈិមបូពារ៕

អត្ថបទ៖ សុខមាន