អតិ​ត​លេខ​១ ពិភពលោក​វាយ​តេ​ន្នី​ស​នារី Wozniacki​ យក​ឈ្នះ​នាង Madison Keys ឈាន​ចូល​វគ្គ ៨​នាក់​​នៅ Indian Wells

33

តេន្នីស៖ កីឡាការិនីដែលគេសង្ឃឹមថា នឹងអាចមានដំណើរវែងឆ្ងាយក្នុងការប្រកួត Caroline Wozniacki បានឈានចូលទៅកាន់វគ្គ ៨នាក់ចុងក្រោយហើយ បន្ទាប់ពីបានទម្លាក់កីឡាការិនីរបស់ម្ចាស់ផ្ទះស្រុក Madison Keys កាលពីថ្ងៃពុធម្សិលម៉ិញនេះនៅកម្មវិធី BNP Paribas Open រដ្ឋ California សហរដ្ឋអាមេរិក។

Th34អតិតលេខ១ ពិភពលោកបច្ចុប្បន្នលេខ១៣ Wozniacki សញ្ជាតិដែនម៉ាក់រូបនេះបានប្រើពេល១ ម៉ោង ៣៣ នាទីដើម្បីយកឈ្នះលេខ៩ ក្នុងកម្មវិធី Madion Keys ជាមួយលទ្ធផល ២សិត០ ពិន្ទុ 6-4 នឹង 6-4 ផ្ទួនៗគ្នា ។ គួររំលឹកថាសម្រាប់ឆ្នាំ២០១៧ នេះកីឡាការិនីវ័យ ២៦ឆ្នាំ Wozniacki រូបនេះបានឈានចូលវគ្គផ្ដាច់ព្រ័ត្រ ២ លើកនៅ Qatar Total Open នឹង Dubai Tennis Championships ប៉ុន្តែបានត្រឹមជើងឯករងប៉ុណ្ណោះ ។ដោយឡែកឯការប្រកួតនៅក្នុងវគ្គ៨នាក់ផ្ដាច់ព្រ័ត្រនេះគឺនឹងជួបជាមួយកីឡាការិនីលេខ២៦ Kristina Mladenovicនៅថ្ងៃសុក្របន្តទៀត៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ