ពលរដ្ឋ​ទីក្រុង​អា​ឡេ​ប៉ូ​វិល​ត្រឡប់​មក​កាន់​ទីក្រុង​ចាស់ ក្រោយ​រំដោះ​បាន​ពី​ពួក​ឧទ្ទាម

81

ស៊ីរី៖ ការរស់នៅប្រចាំថ្ងៃហាក់ដូចជាវិលត្រឡប់មករកសភាពធម្មតាវិញហើយ នៅក្នុងទីក្រុងអាឡេប៉ូរយៈពេល៣ខែ ក្រោយការរំដោះស្របពេលដែលក្រុមអ្នកស្រុក បានវិលត្រឡប់មកកានទីក្រុងចាស់នោះ។

F3ប្រាសាទអាឡេប៉ូដែលស្ថិតនៅកណ្ដាលទីក្រុងចាស់ ធ្លាប់ជាបន្ទាយមួយសម្រាប់កងកម្លាំងរដ្ឋាភិបាលស៊ីរី ក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្នវាត្រូវបានបើកស្វាគមន៍ជូនអ្នកស្រុកវិញហើយ។ ក្នុងនាមជានិមិត្តរូបនៃទីក្រុងប្រាសាទមួយនេះគឺជាតំបន់ទេសចរណ៍ និងជាជម្រើសល្អបំផុតសម្រាប់ការថតរូបអនុស្សាវរីយ៍។ នៅមុខប្រាសាទអាឡេប៉ូមានទីធ្លាធំទូលាយ ជាកន្លែងដែលអ្នកស្រុកអាចចំណាយពេលលំហែកាយនៅទីនោះបាន។ ក្រោយរដ្ឋាភិបាលស៊ីរីប្រកាសដណ្ដើមបានមកវិញនូវទីក្រុងអាឡេប៉ូ ប្រជាពលរដ្ឋចាប់ផ្ដើមវិលត្រឡប់ទៅកាន់ភូមិកំណើតរបស់ពួកគេផងដែរ។

F4អ្នកស្រុកម្នាក់រស់នៅក្នុងទីក្រុងអាឡេប៉ូបាននិយាយថា នេះគឺជាលើកដំបូងហើយដែលលោកបានវិលត្រឡប់មកកាន់ទីនេះក្រោយរយៈពេល៦ឆ្នាំ។ អំឡុងពេលនោះលោកមិនធ្លាប់ដែលមកកាន់ប្រាសាទម្ដងណាឡើយ លោកពិតជានឹកទីនេះហើយវាជាល្អប្រសើរខ្លាំងណាស់ ពេលដែលប្រាសាទមានសុវត្ថិភាពឡើងវិញ៕
អត្ថបទ៖ សារ៉ាត់