សហគមន៍​អាមេរិក​-​អ៊ីរ៉ង់​នៅ​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស​ថ្កោលទោស​បម្រាម​ធ្វើដំណើរ​របស់​លោក ​ត្រាំ​

102

អាមេរិក៖ ពលរដ្ឋរស់នៅក្នុងសហគមន៍អាមេរិក-អ៊ីរ៉ង់ ស្ថិតនៅក្នុងទីក្រុងឡុសអាន់ជឺឡេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា វាគឺជាកំហុសមួយពីលោកប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការចេញបទបញ្ជាមានគោលដៅមកលើប្រជាជនរបស់ខ្លួន ដោយផ្អែកទៅលើបញ្ហាសាសនា និងប្រទេសប្រភពដើមរបស់ពួកគេ។

F6ប្រតិកម្មរបស់ពួកគេបានកើតមានឡើង មុនពេលដែលចៅក្រមសហព័ន្ធអាមេរិកនៅកោះហាវ៉ៃ បានតតាំងផ្លូវច្បាប់ជាមួយលោក ត្រាំ តាមរយៈការចេញនូវការបញ្ឈប់បន្ទាន់នូវបម្រាមធ្វើដំណើររបស់លោក ត្រាំ ប៉ុន្មានម៉ោងមុនពេលវាចូលជាសុពលភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ចៅក្រមអាមេរិក ដេរីក វ៉តសុន បានដាក់ចេញនូវការបញ្ឈប់បន្ទាន់មួយ ចំពោះបទបញ្ជារបស់លោកត្រាំដែលមានគោលដៅរារាំង ការឈានជើងចូលទឹកដីអាមេរិកពីសំណាក់ជនភៀសខ្លួន ក៏ដូចជាអ្នកធ្វើដំណើរមកពីបណ្ដាប្រទេសមូស្លីមចំនួន ៦ប្រទេស។

សូមបញ្ជាក់ថា បម្រាមថ្មីនេះត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី៦ ខែមិនាកន្លងទៅ ដែលមានគោលដៅដើម្បីយកឈ្នះបញ្ហាផ្លូវច្បាប់ជាមួយបទបញ្ជាកាលពីខែមករា ដែលធ្វើឲ្យភាពវឹកវរកើតឡើងនៅតាមអាកាសយានដ្ឋាន និងបង្កឲ្យកើតមានមហាបាតុកម្ម មុនពេលដែលចៅក្រមក្រុងវ៉ាស៊ីនតោនបញ្ឈប់សុពលភាពរបស់វាកាលពីខែកុម្ភៈកន្លងទៅ៕

អត្ថបទ៖ សារ៉ាត់