កីឡាករ​អាហ្សង់ទីន Emiliano Grillo នាំ​មុខ​គេ​បណ្ដោះអាសន្ន​ក្រោយ​ថ្ងៃ​ដំបូង​កម្មវិធី Arnold Palmer Invitational

20

ហ្គោល៖ កីឡាករវាកូនហ្គោលអាហ្សង់ទីន Emiliano Gillo គឺជាអ្នកនាំមុខគេបណ្ដោះអាសន្ននៃការប្រកួតកម្មវិធី Arnold Palmer Invitational នៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីធ្វើបាន៥ under par ៦៧។

F9រីឯអ្នកការពារជើងឯកកីឡាករអូស្ត្រាលី Jason Day ផ្ដើមការប្រកួតមិនសូវបានល្អឡើយដោយបញ្ចប់ថ្ងៃដំបូង ២ under par ៧០។ កីឡាករអូស្ត្រាលីរូបនេះឈ្នះជើងឯកនៅទីនេះឆ្នាំមុន ក្នុងពេលដែលគេឈ្នះជើងឯកបីក្នុងចំណោម ៦កម្មវិធីនៅពេលនោះ។ បច្ចុប្បន្ននេះ Jason Day កំពុងឈរលេខ២ ពិភពលោកពីក្រោយ Dustin Johnson។ លទ្ធផលផ្សេងទៀតកីឡាករអង់គ្លេស Matthew Fitzpatrick ក៏ចាប់ផ្ដើមបានល្អដែរជាមួយនឹង ៥ under par ដូចគ្នានឹង Emiliano Grillo ខណៈដែលធ្វើបាន ៤ under par រួមមានកីឡាករអាមេរិក Charley Hoffman, Lucas Glower និងកីឡាករអង់គ្លេស Paul Casey៕
អត្ថបទ៖នាង សុភាវុធ