ទណ្ឌិត​ជាប់ពន្ធនាគារ​ភ្នំ​ស្វាយ​ ខេត្ត​រតនគិរី​ ២នាក់​ទៀត​ហើយ​! ​ហែក​គុក​រត់ចេញ​​ដោយ​រលូន​​​

277

រតនគិរី ៖ មានបញ្ហាកើតឡើងមានម្តងទៀតហើយ! អ្នកទោសជាប់ពន្ធនាគារ ភ្នំស្វាយ ២នាក់ បានហែកគុករត់ចេញដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ៣ និង០០នាទី រសៀល ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧ ម្សិលមិញ នេះ។

យោងតាមរបាយការណ៍ពីមន្ត្រីពន្ធធានាគារខេត្ត បានឲ្យដឹងថា បានជូនដំណឹងដល់ អធិការក្រុងស្រុក និង ការិយាល័យជំនាញ ថា មានអ្នក ទោសហែក គុករត់ចេញចំនួន២ នាក់ទី១ឈ្មោះ រាជ សុភ័ក្រ ពាក់ព័ន្ធករណី លួច និងទី២ឈ្មោះ ជា ប៊ុនថេង ពាក់ព័ន្ធករណី គ្រឿងញៀន។

របាយការណ៍ បានបន្តថា សូមជួយពិនិត្យ និងតាមដានបើបានឃើញត្រូវឃាត់ខ្លួនជាបន្ទាន់ ហើយរាយការណ៍ មកផែនព្រហ្មទណ្ឌភ្លាម។

ជុំវិញបញ្ហាខាងលើនេះ លោក ទិន សុវណ្ណនី ប្រធានពន្ធធនាគារ ភ្នំស្វាយ បានប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី ១៦ ខែ មីនាឆ្នាំ២០១៧នេះថា ពិតជាមានអ្នកទោសចំនួន២នាក់រត់គេចខ្លួនមែន។ លោក ប្រធានពន្ធធនាគារខេត្ត ប្រាប់បន្តថា អ្នកទោសនេះ ជិតមានសេរីភាពវិញហើយ ពោលគឺសល់តែ៥ទៅ៦ខែទៀតចេញពីពន្ធនាគារហើយ ពួកគាត់(អ្នកទោស)ត្រូវបានខាងមន្ត្រី ពន្ធនាគារ បញ្ចេញឲ្យមកធ្វើសិប្បកម្មកែច្នៃ ឈើធ្វើគ្រឿងសង្ហា រឹមនៅខាងក្រៅរបងពន្ធនាគារ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានដាក់កម្លាំងដើម្បីស្រាវជ្រាវរកជនល្មើសទាំង២នាក់ នេះមកដាក់ពន្ធធនាគារវិញ។

សូមបញ្ជាក់ផងដែរថា គុកភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី តែងតែកើតមានបញ្ហា អ្នកទោសហែកគុករត់ចេញ ជាញឹកញាប់ តែរឿងទាំងនោះ បានស្ងាត់ស្ងៀមអស់មួយរយៈហើយ ទើបតែពេលថ្មីៗនេះ មានបញ្ហាកើតឡើងមានម្តងទៀត ៕