ខ្សែ​ប្រយុទ្ធ​ Sunderland, Jermain Defoe ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស​សារ​ជាថ្មី​

274

បាល់ទាត់៖ របួសរបស់ខ្សែប្រយុទ្ធ Harry Kane និង Wayne Rooney បានធ្វើអោយ Jermain Defoe មានឱកាសបង្ហាញខ្លួនអោយក្រុមជំរើសជាតិអង់គ្លេសសារជាថ្មី បន្ទាប់ពីអវត្តមាន ៣ឆ្នាំកន្លះ។

 

ក្រោមកការដឹកនាំរបស់គ្រូបង្វឹក Gareth Southgate ក្រុមជំរើសជាតិអង់គ្លេសកំពុងមានកង្វះខាតខ្សែប្រយុទ្ធមុនការប្រកួតជាមួយអាល្លឺម៉ង់ និងលីទុយអានី។ អតិតកីឡាកររបស់ West Ham និង Tottenham Hotspur, Jermain Defoe ដែលបច្ចុប្បន្នមានវ័យ ៣៤ឆ្នាំទៅហើយ តែកំពុងមានទំរង់លេងលេចធ្លោនៅក្រុមបាតតារាង Sunderland ដោយរកបាន ១៤គ្រាប់ក្នុងចំណោម ២៧ប្រកួតរដូវកាលនេះ។ Jermain Defoe ធ្លាប់បង្ហាញខ្លួនអោយអង់គ្លេស ៥៥លើកមកហើយ ខណៈចុងក្រោយបំផុតក្នុងនាមជាកីឡាករបំរុងកាលពីខែវិច្ឆិកាឆ្នាំ២០១៣ ក្នុងការប្រកួតមិត្តភាពចាញ់ឈីលីនៅកីឡដ្ឋាន Wembley។ Defoe បង្ហាញខ្លួនអោយអង់គ្លេសដំបូងបំផុតនៅខែមិនាឆ្នាំ២០០៤ នៅពេលអង់គ្លេសជួបស៊ុយអែត និងរកបាន ១៩គ្រាប់តាំងពីពេលនោះមក៕
អត្ថបទ៖នាង សុភាវុធ