សំរាម​ជាច្រើន​តោន​​ត្រូវ​ក្រុមហ៊ុន« សុ​ភី​សម្បត្តិ​ពាណិជ្ជ»​ដុត​បំផ្លាញ​ចោល​,ខណៈ​ទទួល​ការ​រិះគន់​ខ្លាំងៗ​ពី​ពលរដ្ឋ​​ សាយ​ភាយ​ក្លិនស្អុយ​

282

ស្វាយរៀង ៖ សំរាមជាច្រើនតោន នៅថ្ងៃទី១៦ ខែ មីនា ឆ្នាំ២០១៧ ត្រូវបានដុតបំផ្លាញចោល ដើម្បី ទប់ស្កាត់ការសាយភាយក្លិនល្អ និងបង្កមេរោគ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋរស់ក្នុងភូមិចុងព្រែក លោក អ៊ុំ ណាក់ បានទទួលស្គាល់ថា សំរាមនេះ មានជះក្លិនខ្លះដែរ នៅរដូវប្រាំង តែនៅរដូវវស្សា មានភ្លៀងបង្អុរ ដូចជា មិនមានក្លិនគួរចាប់ឲ្យអារម្មណ៍នោះទេ ដោយក្រុមហ៊ុនឈូសដីលប់ និង បាចកំបោរ។

ដោយឡែក ប្រធានក្រុមហ៊ុន សុភីសម្បត្តិពាណិជ្ជ ដែលដេញថ្លៃប្រមូលសំរាមបាន លោកស្រី យោគ សានីន បានប្រាប់ ថា ទីតាំងដែលក្រុមហ៊ុន ចាក់សំរាមនេះ មានទំហំ១៥ហិតា ហើយទីតាំងនេះ នៅឆ្ងាយពីផ្ទះប្រជាពលរដ្ឋជិត១គីឡូម៉ែត្រ។ ឯសំរាមដែលដឹកយកមកនៅរដូវប្រាំង គឺក្រុមហ៊ុនហាល សំងួតដើម្បីដុត។ នៅរដូវវស្សា ក្រុមហ៊ុនបានបាចកំបោរ ដើម្បីកាត់បន្ថយក្លិនមិនល្អ នឹកការពារ កុំឲ្យមានមេរោគសាយភាយផងដែរ និយាយរួម គឺធ្វើតាមបច្ចេកទេស ដែលអាជ្ញាធរ បានណែនាំ។

លោកស្រី បន្តថា ទាក់ទងទៅនឹង ការរិះគន់របស់ ប្រជាពលរដ្ឋ ដែលថា សំរាមរបស់គាត់សាយភាយក្លិនស្អុយ និងនៅពេលហូបបាយ ត្រូវដាក់មុងនោះ គឺជារឿងមិនពិតទេ តែលោកស្រីទទួលស្គាល់ថា សត្វរុយពិតជាមានមែន តែក៏មិនមានច្រើនណាស់ណាដែរ។

ចំណែកឯ អភិបាលរងក្រុងស្វាយរៀងលោក ឈីវ សារ៉ន បានប្រាប់ ក្នុងពេលចុះពិនិត្យទីទាំងចាក់សំរាមក្នុងភូមិចុងព្រែកថា ទីទាំងចាក់សំរាម របស់ក្រុមហ៊ុន(សុភីសម្បត្តិពាណិជ្ជ )មានវិសាលភាពធំទូលាយ មានរណ្តៅ និងទីធ្លាធំៗ អាចចាក់សំរាមបានរាប់សិបតោនក្នុង១ថ្ងៃៗ ឯតំបន់នេះ មានទំនប់ការពារ ថង់ប្លាស្ទិក កុំឲ្យប៉ើងហើរតាមខ្យល់ផងដែរ។

សូមបញ្ជាក់ថា សំរាមរាប់សិបតោន ដែលក្រុមហ៊ុន (សុភីសម្បត្តិពាណិជ្ជ) ប្រមូលចេញពីផ្សារនានា ក្នុងក្រុងស្វាយរៀង ត្រូវបានដុតបំផ្លាញចោលនៅពេលនេះ គឺធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅជិតតំបន់ស្តុកសំរាមនោះ រិះគន់ខ្លាំងៗ និងមានការចុះផ្សាយរិះគន់ពីបណ្តាញសារព័ត៌មានកន្លងមកផងដែរ៕

somram somram1 somram3 somram2