បុរស​សញ្ជាតិ​ម៉ាដាហ្គាស្កា Ahamd ក្លាយ​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាហ្វ្រិក​ថ្មី​

146

បាល់ទាត់៖ លោក Ahmad ជនជាតិម៉ាដាហ្គាស្កាបានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ក្រោយឈ្នះឆ្នោតក្លាយជាប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក លើប្រធានក្នុងតំណែងដែលដឹកនាំយូរមកហើយ Issa Hayatou។

 

ក្នុងមហាសន្និបាតបាល់ទាត់ទ្វីបអាហ្វ្រិក ថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនៅប្រទេសអេត្យូពីបុរសវ័យ ៥៧ឆ្នាំ Ahmad ដែលជាអតិតមន្ត្រីរដ្ឋាភិបាលម៉ាដាហ្គាស្កា ទទួលបានការបោះឆ្នោតគាំទ្រ ៣៤សំលេង បញ្ចប់ការកាន់កាប់តំណែង ២៩ឆ្នាំរបស់លោក Issa Hayatou មកពីកាមេរ៉ូន។ លទ្ធផលនេះបានទទួលការអបអរសាទរនៅក្នុងមហាសន្និបាត របស់សហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកនោះផងដែរ។ លោក Ahmad ពីមុនគឺជាមន្ត្រីក្រសួងកីឡា និងក្រសួងរុក្ខាប្រម៉ាញ់ និងនេសាទនៅប្រទេសម៉ាដាហ្គាស្កា ខណៈដែលលោកមិននឹងស្មាននឹងអាចមានឱកាសទទួលបានគាំទ្របែបនេះទេ ក្រោយពីប្រកាសខ្លួនជាបេក្ខភាពប្រជែងកៅអីប្រធាន CAF កាលពីខែមុន។ ដោយឡែកលោក Issa Hayatou នឹងត្រូវអស់តំណែងហើយ តែលោកនៅសមាជិកគណៈកម្មាធិការអូឡាំពិក អន្តរជាតិដដែល៕
អត្ថបទ៖នាង សុភាវុធ