មនុស្ស​ ៨​នាក់​រង​របួស​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​វិទ្យាល័យ​មួយ​កន្លែងក្នុង​ទីក្រុង​ក្រាស​ស៊ី​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​

342

បារាំង៖ បុរសជំទង់ប្រដាប់ដោយអាវុធម្នាក់ បានបើកការបាញ់រះក្នុងវិទ្យាល័យមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងទីក្រុងក្រាសស៊ីភាគខាងត្បូងប្រទេសបារាំងបណ្ដាលឲ្យមនុស្ស ៨នាក់រងរបួស។

F26សិស្សវ័យ ១៧ឆ្នាំម្នាក់នៃវិទ្យាល័យ Tocqueville បានសម្រុកចូលក្នុងអគារសាលារៀន និងបើកការបាញ់រះទៅលើនាយកសាលា។ សិស្ស ៣នាក់, នាយកសាលាម្នាក់ និងអ្នកផ្សេងទៀតរងរបួស។ ជនវាយប្រហារដែលទីភ្នាក់ងារស៊ើបការសំងាត់មិនទាន់ បានស្គាល់អត្តសញ្ញាណត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបាញ់បោះ។

F25ការស៊ើបអង្កេតបឋមបង្ហាញថា ជនសង្ស័យបានមើលវីដេអូបាញ់ប្រហារក្នុងសហរដ្ឋអាមេរិក តាមអ៊ីនធណេតមុនពេលបើកការបាញ់ប្រហារ និងបានសរសេរលើបណ្ដាញធ្វីតធ័រកាលពីទី១១ កុម្ភៈ អំពីរូបភាពនៃមនុស្ស ២នាក់ដែលបានបាញ់ប្រហារនៅវិទ្យាល័យ Columbine ដែលបានសម្លាប់មនុស្ស ១៥នាក់ក្នុងឆ្នាំ១៩៩៩៕
អត្ថបទ៖ សុខមាន