សម្តេច​តេជោ ​ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ចូលរួ​មក្នុងពិធី​បូជា​សព​ សម្តេច​វិបុល​បញ្ញា ​សុខ ​អាន​

772

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមក្នុងពិធីបូជាសព សម្តេចវិបុលបញ្ញា សុខ អាន នៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ។


ក្នុងពិធីបូជាសពសម្តេចវិបុលបញ្ញា សុខ អាន មានការចូលរួមពីមន្រ្តីជាន់ខ្ពស់ ភ្ញៀវជាតិ អន្តរជាតិ ឥស្សរជនរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រុមគ្រួសារសពជាច្រើននាក់ចូលរួមយ៉ាងច្រើនកុះករ។
មរណភាពរបស់សម្តេចវិបុលបញ្ញា សុខ អាន គឺជាការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ របស់លោកជំទាវ និងបុត្រធីតា ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជននយោបាយដ៏ប៉ិនប្រសព្វមួយរូប របស់រាជរដ្ឋាភិបាលកម្ពុជា ដែលយើងទាំងអស់គ្នាចងចាំជានិច្ច៕

tasen1 tasen2