ពលរដ្ឋ​អាមេរិក​ជាង ១​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​​​លំនៅឋាន​​ក្នុង​ទីក្រុង​​កូឡូរ៉ាដូ​ ក្រោយ​ការ​​គំរាម​កំហែង​​ដោយ​ភ្លើង​ឆេះ​ព្រៃ

1083

អាមេរិក៖ ភ្លើងឆេះព្រៃនៅក្បែរសកលវិទ្យាល័យកូឡូរ៉ាដូក្នុងតំបន់ប៊ូលឌឺ នៃរដ្ឋកូឡូរ៉ាដូសហរដ្ឋអាមេរិកបានរាលដាល និងបំផ្លាញព្រៃឈើជាង ២៥ហិកតាកាលពីថ្ងៃអាទិត្យ និងធ្វើឲ្យពលរដ្ឋជាង ១ពាន់នាក់ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ខ្លួនផងដែរ។

M1លោក ដឺនីស វ៉ាយ អ្នកនាំពាក្យមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ប៊ូលឌឺឲ្យដឹងថា ភ្លើងឆេះព្រៃនេះកើតឡើងនៅតំបន់ Sunshine Canyon ខាងក្រៅសហគមន៍រស់នៅរបស់ក្រុមអ្នកសិក្សា ហើយការឆេះនេះបានកើតឡើងមុខពេលព្រះអាទិត្យលិចកាលពីថ្ងៃអាទិត្យ ហើយភ្លាមៗនោះក៏មានការទប់ស្កាត់បានជាង ២០%ដែរ និងមិនបានបង្កឲ្យមានអ្នករងរបួស ឬបំផ្លិចបំផ្លាញដល់ហេត្ថារចនាសម្ព័ន្ធនោះឡើយ។

M3ចំណែកក្រុមអាជ្ញាធរបានទាក់ទងជាប់ជាមួយពលរដ្ឋជាង ១ពាន់ និងប្រាប់ដល់ពួកគេឲ្យចាកចេញពីតំបន់រស់នៅ។ ជាមួយគ្នានេះក៏មានពលរដ្ឋមួយចំនួននៅចាំតាមផ្ទះរបស់ខ្លួន ដើម្បីថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេ។ មន្ត្រីព្យាករណ៍អាកាសធាតុបានឲ្យដឹងថា ភ្លើងឆេះនេះបណ្ដាលមកពីខ្យល់បក់បោកខ្លាំង ដែលមានល្បឿន ៥៣គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលល្ងាច ខណៈសីតុណ្ហភាព ២៧អង្សាសេ៕

អត្ថបទ៖ រិទ្ធី