កង​ទ័ព​រដ្ឋាភិបាល​លីប៊ី​​​​វាយ​ដណ្ដើម​បាន​​​មូលដ្ឋាន​​ដ៏​រឹង​មាំ​​របស់​ពួក​រដ្ឋ​អ៊ីស្លាម​​ក្នុង​ទីក្រុង​​បេងហ្កាស៊ី

1475

លីប៊ី៖ សេចក្ដីរាយការណ៍របស់ភ្នាក់ងារលូស៊ីហ្វីលឌឺឲ្យដឹងថា កងទ័ពលីប៊ីវាយដណ្ដើមយកបានប្លុកលេខ១២ ដែលមានផ្ទះថ្មជាជួរធំៗនៅក្នុងបរិវេណទីក្រុងបេងហ្កាស៊ី ខណៈនៅតំបន់នោះមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយពួករដ្ឋអ៊ីស្លាម។

M7សេចក្ដីរាយការណ៍បន្តថា នេះជាការវាយប្រហារដណ្ដើមយកបានជ្រុងមួយក្នុងចំណោមជ្រុង ២កន្លែង ដែលមានក្រុមអ្នកតស៊ូនៅសេសសល់ក្នុងទីក្រុងមួយនេះ។ ចំណែកកងទ័ពលីប៊ីនៅភាគខាងកើតប្រទេស ក៏បានរឹបអូសយកតំបន់មួយចំនួនពីពួករដ្ឋអ៊ីស្លាមមកវិញ ក្រោយការវាយប្រហារដ៏ស្វិតស្វាញអស់រយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ ក្នុងការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យក្រុមឧទ្ទាមមួយចំនួនបានស្លាប់ និងមួយចំនួនទៀតត្រូវចាប់ខ្លួន ខណៈព្យាយាមរត់គេចពេលកងទ័ពបើកការវាយប្រហារទៅលើលេណដ្ឋានចុងក្រោយរបស់ពួកគេនោះ។

យោងតាមក្រុមមនុស្សធម៌វិញឲ្យដឹងដែរថា សមាជិកគ្រួសាររាប់សិបនាក់ក៏បានមកស្នាក់នៅតាមអគារ ដែលរំដោះបានទាំងនោះដោយគ្មានចំណីអាហារ និងទឹកផងដែរ។ ក្រុមបះបោរប្រឆាំងមួយចំនួនបានធ្វើការប្រកាសជាចំហថា ខ្លួនជាសាខារបស់ក្រុមអាល់កៃដា ឬជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម រីឯអ្នកដ៏ទៃទៀតនិយាយថា ពួកគេកំពុងវាយប្រយុទ្ធ ដើម្បីរារាំងការវិលត្រឡប់មកវិញនូវរបបហ្កាដាហ្វី៕

អត្ថបទ៖ រិទ្ធី