កីឡាករ​អេ​ចូ​ពី Feylisa Lilesa និង​កីឡា​ការិនី​ម្ចាស់​ផ្ទះ Molly Huddle​ ឈ្នះ​ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​ទីក្រុង​ញូវយ៉ក​​

214
កីឡាករ​អេ​ចូ​ពី Feylisa Lilesa

ម៉ារ៉ាតុង៖ ព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងមួយ ត្រូវបានធ្វើឡើងនៅកណ្ដាលទីក្រុងញូវយ៉កសហរដ្ឋអាមេរិកអាមេរិកដែលហៅថា NYC Half បានបញ្ចប់ដោយជោគជ័យ។

កីឡាការិនីម្ចាស់ផ្ទះ Molly Huddle
កីឡាការិនីម្ចាស់ផ្ទះ Molly Huddle

ការប្រកួតចាប់ផ្ដើមតាំងពីព្រលឹម អត្តពលិកធ្វើដំណើរមកពីតំបន់អាហ្វ្រិកសញ្ជាតិអេចូពី Feylisa Lilesa គឺជាអ្នកឈ្នះផ្នែកបុរស ក្រោយមកដល់ទីព្រ័ត្រមុនគេជាមួយនឹងថេរវេលា ៦០នាទី ៤វិនាទី តាមពីក្រោយដោយអត្តពលិកចក្រភពអង់គ្លេស Callum Wilson លេខ២ និងលេខ៣ អត្តពលិកមកពីអេចូពីមួយរូបទៀត Teshome Mekonen។ ចំណែកការប្រកួតផ្នែកនារីវិញកីឡាការនីម្ចាស់ផ្ទះអាមេរិក Molly Huddle គឺជាអ្នកឈ្នះ និងជាជ័យជំនះពីរឆ្នាំជាប់គ្នាផងដែរ ក្រោយមកដល់ទីព្រ័ត្រមុនគេជាមួយនឹងថេរវេលា ៦៨នាទី ១៩វិនាទី តាមពីក្រោយលេខ២ ដោយមិត្តរួមជាតិអាមេរិក Emily Sisson និងលេខ៣ កីឡាការនីមកពីប្រទេសប៊ូរូនឌី Diane Nukuri៕
អត្ថបទ៖នាង សុភាវុធ