ពលរដ្ឋ​ក្រិ​ក​ និង​ជនអន្តោប្រវេសន៍​ជាង ​២​ពាន់​នាក់​តវ៉ា​ប្រឆាំង​នឹង​ការ​បិទ​ព្រំដែន​​ដែល​ជា​កិច្ច​ព្រមព្រៀង​រវាង​សហភាព​អឺរ៉ុប ​និង​ទួរគី​

83

ក្រិក៖ ជនជាតិក្រិក និងជនអន្តោប្រវេសន៍ជាង ២ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ាក្នុងរដ្ឋធានី Athens កាលពីថ្ងៃសៅរ៍ ជុំវិញកិច្ចព្រមព្រៀងរវាងសហគមន៍អឺរ៉ុប និងទួរគី ធ្វើឡើងដើម្បីបញ្ឈប់លំហូរដំណើរជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ។

M9មួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងចូលជាធរមាន, បុរសៗ, ស្ត្រីៗ និងកុមារ រួមទាំងជនអន្តោប្រវេសន៍ជាច្រើនទៀត ដែលបានជាប់គាំងនៅក្នុងប្រទេសក្រិក ក្រោយពេលបិទព្រំដែនជាមួយតំបន់បាល់កង់ ដែលជាផ្លូវដ៏សំខាន់របស់ក្រុមជនអន្តោប្រវេសន៍ បានដើរពាសពេញដងផ្លូវនៃរដ្ឋធានីរបស់ប្រទេសក្រិក និងស្រែកដំណាលគ្នាថា បើកច្រកព្រំដែនៗ និងបានសំដៅទៅកាន់អគាររដ្ឋសភា និងការិយាល័យរបស់សហភាពអឺរ៉ុប។ អ្នកតវ៉ានិយាយថា កិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប និងទីក្រុងអង់ការ៉ា គឺជាការអោបដៃឈរមើលមនុស្សកំពុងរត់គេចពីសង្គ្រាម, ភាពក្រីក្រ និងការធ្វើទុក្ខបុកម្នេញ, ការរំលោភ និងស្ថានភាពរស់នៅដ៏វេទនាក្នុងជំរំជនអន្តោប្រវេសន៍ និងអំពាវនាវសុំឲ្យមេដឹកនាំសហភាពអឺរ៉ុប ផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន និងលុបចោលកិច្ចព្រមព្រៀងនេះ។

M8កិច្ចព្រមព្រៀងរវាងសហភាពអឺរ៉ុប និងទីក្រុងអង់ការ៉ាបានចូលជាធរមាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីជនភៀសខ្លួនជាង ១លាននាក់មកពីប្រទេសស៊ីរី, អ៊ីរ៉ាក់, អាហ្វហ្កានីស្ថាន និងប្រទេសផ្សេងទៀត បានមកដល់ទឹកដីអឺរ៉ុបក្នុងឆ្នាំ២០១៥ ឆ្លងចូលទៅកោះនានារបស់ក្រិកតាមរយៈប្រទេសទួរគី៕
អត្ថបទ៖ សុខមាន