​កីឡា​ការិនី​កូរ៉េខាងត្បូង Hae Kim គ្រង​ជើងឯក​កម្ម​វិធី​ World Ladies Championship នៅ Mission Hills ប្រទេស​ចិន​

144

ហ្គោល៖ កីឡាការិនីមកពីប្រទេសកូរ៉េខាងត្បូង Hae Kim Won នៅពេលនេះនាងអាចធ្វើបានសម្រេចហើយ ក្នុងការប្រកួតប្រជែងយកជើងឯក World Ladies Championship ដ៏តានតឹងនៅក្នុងវគ្គ Playoffs កាត់សេចក្តី ដើម្បីរកជើងឯកកាលពីថ្ងៃអាទិត្យម្សិលម៉ិញនេះនៅទីក្រុង Haikou ប្រទេសចិន។

 

ការប្រកួតដែលធ្វើឡើងនៅលើទីលានវាយហ្គោល Mission Hill, កីឡាការិនី Hae Kim Won រូបនេះបានបញ្ចប់ 14 under par ដូចៗគ្នាជាមួយនឹងកីឡាការិនីមិត្តរួមជាតិ Seon-Woo Bae លេខ៤៨ ពិភពលោកដូចនេះអ្នកទាំងពីរត្រូវការលេងនៅវគ្គបន្ថែមកាត់សេចក្ដី Play offs។ ហើយ Hae Kim Won បានយកឈ្នះ 1 under par 9 ដើម្បីបំបែកកញ្ចប់ទឹកប្រាក់ ៧០ម៉ឺនដុល្លារមកគ្រប់គ្រង។ ចំណែកឯលេខ៣ ក្នុងកម្មវិធីបានទៅកីឡាការិនីអង់គ្លេស Georgia Hall លេខ១០៣ ពិភពលោកផងដែរ។ ដូច្នេះសម្រាប់ការប្រកួតរដូវកាលប្រកួតឆ្នាំ២០១៧ បន្តនៅក្នុងក្របខណ្ឌ Ladies European Tour នឹងបន្តទៅកាន់ប្រទេសម៉ារ៉ុកនៃពាន LallaMeryem Cup ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ