កីឡាករ​អាហ្វ្រិក​ខាងត្បូង Richard Murray ឈ្នះ​ការ​ប្រកួត​ព្រឹត្តិការណ៍ Triathlon Super League នៅ​អូស្ត្រាលី​

31

ទ្រីយ៉ាត្លុង៖ កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Richard Murray បានយកឈ្នះការប្រកួតកីឡា Triathlon ក្នុងព្រឹត្តិការណ៍ Triathlon Super League ដែលរៀបចំនៅប្រទេសអាហ្វ្រិកខាងត្បូងថ្ងៃអាទិត្យម្សិលម៉ិញនេះ។

M24Murray បានប្រមូលយកប្រាក់រង្វាន់ ១០ម៉ឺនដុល្លារអាមេរិកក្រោយឆ្លងកាតប្រកួតបីថ្ងៃ។ មកដល់ការប្រកួតទីបី និងចុងក្រោយដែលរួមមានវិញ្ញាសាហែលទឹក ជិះកង់ និងរត់ Richard Murray តែងតែជាអ្នកនាំមុខគេជានិច្ច។ បញ្ចប់ការប្រកួតថ្ងៃចុងក្រោយ Richard Murray បានត្រឹមលេខ៣ តែគ្រប់គ្រាន់សំរាប់ឈរលើគេក្នុងតារាងវេលារួមគ្រងជើងឯក។ ការប្រកួតជុំចុងក្រោយម្សិលម៉ិញនេះឈ្នះដោយ Jack Birtwhistle តែបានបញ្ចប់ត្រឹមលេខ៣ រួម ខណៈកីឡាករអេស្ប៉ាញ Mario Mola បានលេខ ២។ សរុបពិន្ទុនៅពេលនេះ Richard Murray មាន ៥៦ពិន្ទុ តាមពីក្រោយដោយ Mario Mola ៤៩ពិន្ទុ និងលេខ៣ កីឡាករអូស្ត្រាលី Jack Birtwhistle មាន ៤៨ ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ