រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការថែទាំ​ឧបករណ៍​នាំ​ផ្លូវអាកាស

245

ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្កើនការយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាព មន្ត្រីផ្នែកប្រើប្រាស់ ថែទាំឧបករណ៍នាំផ្លូវអាកាស ស្របពេលដែល ការដឹកជញ្ជូនតាមផ្លូវអាកាសកំពុងមានកំណើន។

វគ្គហ្វឹកហ្វឺនបច្ចេកទេស ស្តីពីការប្រើប្រាស់ និងថែទាំនូវឧបករណ៍នាំផ្លូវអាកាស បានធ្វើឡើងថ្ងៃទី២០ ខែមិនា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ក្រោមវត្តមានឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន៧ នាក់ មកពីនាយកដ្ឋានបច្ចេកទេសនានា ចំណុះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្រោមការជួយឧបត្ថម្ភទាំងសម្ភារៈ បច្ចេកទេសពីអង្គការ Koica នៃសាធារណៈរដ្ឋកូរ៉េ និងមានគ្រូឧទ្ទេសនាមជាជនជាតិកម្ពុជា សិក្សារយៈពេល ៣សប្តាហ៍។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបើកវគ្គបណ្តុះបណ្តាលពីបច្ចេកទេសការថែទាំនូវឧបករណ៍នាំផ្លូវអាកាសដល់មន្ត្រី បុគ្គលិក ដើម្បីពង្រឹង សមត្ថភាពបន្ថែមទៀត ទៅលើបច្ចេកទេសប្រើប្រាស់ និងថែទាំ ឧបករណ៍នាំផ្លូវអាកាស VOR និងDME ដែលជាផ្នែកមួយបម្រើឲ្យការផ្តល់ដំណឹងដល់ការហោះហើររបស់យន្តហោះ ទាំងពី ចម្ងាយនិងនៅជិត រួមទាំងការចុះចត និងហោះហើផងដែរ។ប្រកបដោយសុវត្ថិភាព ។

ឯកឧត្តម បញ្ជាក់ថា នេះ ជាការដើរ ទៅមុខមុខមួយជំហានបន្ថែមទៀត ស្របពេលដែលកម្ពុជាទទួលបានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំលើការដឹកជញ្ជូនផ្លូវ អាកាស ឆ្លើយតបគោលនយោបាយបើកចំហរ ជើងមេឃរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា ស្វែងយល់ឲ្យបានស៊ីជំរៅបន្ថែមទៀត លើមុខ វិជ្ជានីមួយៗ ដើម្បីពង្រីកសមត្ថភាពបំពេញការងារឲ្យទទួលបានលទ្ធផលល្អនាថ្ងៃអនាគត៕

moa havalnal moa havalnal2 moa havalnal1