កុមារ​ក្រីក្រ​ទទួល​អំណោយ​សម្ភារៈ​សិក្សា​ពី​ការិយាល័យ​ឥណទាន​កម្ពុជា​

199

ភ្នំពេញ ៖ កុមារក្រីក្រ និងកំព្រា ជាង៦០នាក់ ដែលខ្វះខាតសម្ភារៈសិក្សា បានទទួលអំណោយជាសម្ភារៈសិក្សាពីក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា។

កុមារក្រីក្រចំនួន៦៣នាក់នៅក្នុងអង្គការ Shanty Town Spirit បានទទួលអំណោយជាសម្ភារៈ សិក្សាពីក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា (CBC) ។ កម្មវិធីប្រគល់ទទួលបានត្រូវធ្វើឡើងកាលពី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅសណ្ឋាគារថោនវីយូ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្នកម្នាងអឺមីន នរោត្តម (Ermine Norodom) ស្ថាបនិកអង្គការ Shanty Town Spirit បាន មានបន្ទូលថាគោលបំណង នៃការបង្កើតអង្គការ Shanty Town Spirit គឺដើម្បីជួយដល់ កុមារក្រីក្រដែលរស់នៅតំបន់គំនរសំរាមហើយរើសសំរាម ដើម្បីចិញ្ចឹមជីវិតឲ្យទទួលបានការសិក្សាដូចកុមារទូទៅ ដោយ មានសំលៀកបំពាក់ សម្ភារៈសិក្សានិងហិរញ្ញវត្ថុគ្រប់គ្រាន់ដែល អាចជួយពួកគេឲ្យឈប់រើសសំរាមហើយយកពេលវេលាផ្តោតលើការសិក្សាដែលអាចជួយពួកគេឲ្យមានអនាគតល្អ។

សម្រាប់ឆ្នាំ២០១៧នេះការិយាល័យឥណទានកម្ពុជា ជាក្រុមហ៊ុនមួយដែលបានឧបត្ថម្ភសម្ភារៈសិក្សាជាច្រើនដល់កុមារទាំង៦៣នាក់ក្នុងអង្គការ។ អំណោយនេះ បានជួយសម្រួលបន្ទុកនៃការសិក្សា របស់កុមារនិងក្រុមគ្រួសាររបស់ពួកគេ។អ្នកម្នាងនិងកុមារទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅដល់ ការិយាល័យឥណទានកម្ពុជា។

គួរបញ្ជាក់ថាសម្ភារៈសិក្សាដែលចែកជូនកុមារៗទាំងអស់រួមមាន កាបូប សៀវភៅ ប៊ិច បន្ទាត់ ស្បែកជើង និងសំភារៈផ្សេងៗជាច្រើនទៀត៕

shanty3 shanty2 shanty1