លោកស្រី ​អង់​ហ្គេ​ឡា មឺ​កែ​ល អះ​អាង​ថា ​អាល្លឺម៉ង់​នៅតែ​ប្រកាន់​ភ្ជាប់​ទីផ្សារ​ពាណិជ្ជកម្ម​សេរី និង​បើកទូលាយ​

23

អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់លោកស្រី អង់ហ្គេឡា មឺកែល បាននិយាយយ៉ាងទទូចកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលរបស់លោកស្រីនៅតែប្រកាន់ភ្ជាប់ទីផ្សារពាណិជ្ជកម្មសេរី និងបើកទូលាយ ស្របពេលដែលសហរដ្ឋអាមេរិកកាន់តែអភិរក្សនិយមខ្លាំងឡើងនោះ។

 

សេចក្ដីអធិប្បាយរបស់លោកស្រីនៅក្នុងពិធីពិព័រណ៍បច្ចេកវិទ្យា CeBIT នៅទីក្រុងហាណូវឺបានកើតមានឡើង ក្រោយពេលមេដឹកនាំហិរញ្ញវត្ថុពិភពលោក មិនអាចឈានដល់ការជំទាស់ចំពោះសេដ្ឋកិច្ចអភិរក្សនិយម និងការគាំទ្រទីផ្សារពាណិជ្ជកម្មសេរីនៅក្នុងសប្ដាហ៍នេះ។ ការស្របតាមអាមេរិកដែលប្រកាន់ភ្ជាប់ទីផ្សារអភិរក្សនិយម ក្រោយជំនួបអស់រយៈពេល ២ថ្ងៃនៅក្នុងទីក្រុង Baden-Baden របស់អាល្លឺម៉ង់ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្ដាលមកពីប្រទេសសេដ្ឋកិច្ចធំៗទាំង២០ បានបោះបង់ចោលការសន្យា ដើម្បីធ្វើឲ្យពាណិជ្ជកម្មសកលក្លាយជាទីផ្សារសេរី និងបើកទូលាយ។ ផ្ទុយទៅវិញ ពួកគេបែរជាធ្វើឯកសារយោងលើវិស័យពាណិជ្ជកម្ម នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ពួកគេដោយអះអាងថា ប្រទេសG20 នឹងរួបរួមគ្នាដើម្បីពង្រឹងការចូលរួមធ្វើមុខជំនួញ សម្រាប់សេដ្ឋកិច្ចរបស់ពួកគេ៕
អត្ថបទ៖ សារ៉ាត់