លោក​ នី​ ចរិយា​ បន្ត​សុំ​ឲ្យ​តុលាការ​កំពូល​ដោះលែង​

124

ភ្នំពេញ៖ ក្រោយការបដិសេធជាបន្តបន្ទាប់ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ថា គ.ជ.ប បន្តសុំឲ្យតុលាការកំពូល ដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ ។


លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក នី ចរិយា ថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២១ ខែមីនា ថា តុលាការកំពូល នឹងជំនុំជម្រះបណ្ដឹងសុំនៅក្រៅឃុំរបស់លោក នី ចរិយា នាព្រឹកថ្ងៃទី២៤ ខែមីនា ខាងមុខនេះ ។
ឯកសារពីតុលាការកំពូល ដែល BTV ទទួលបាន បង្ហាញថា លោក នី ចរិយា ជាប់ចោទពីបទ “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ” ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា ខែមេសា ឆ្នាំ២០១៦ តាមមាត្រា២៩និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ។
គួរបញ្ជាក់ថា ក្នុងសំណុំរឿងនេះ មានជនត្រូវចោទ៥នាក់ ហើយត្រូវបានតុលាការរកឃើញថា បានបញ្ចុះបញ្ចូល ឬ លួងលោម កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ មិនឲ្យនិយាយការពិតដល់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ៕