កង​កម្លាំង​នគរបាល​ថៃ​បាន​រក​ឃើញ​ការរៀបចំ​គម្រោង​សម្លាប់​នាយករដ្ឋមន្ត្រីលោក​ ប្រា​យុទ្ធ ចាន់​អូ​ចា​

44

ថៃ៖ ក្រុមនគរបាលថៃបានអះអាងកាលពីថ្ងៃអាទិត្យថា ពួកគេបានរកឃើញផែនការសម្លាប់នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់អូចា ក្រោយរឹបអូសបានឃ្លាំងសញ្វវុធរបស់ក្រុមសកម្មយុទ្ធ ប្រឆាំងរបបយោធាថៃដែលកំពុងរត់គេច។

T4 T2វាគឺជាការរកឃើញចុងក្រោយនៃឃ្លាំងស្តុកសញ្វវុធ របស់សមាជិកក្រុមចលនាអាវក្រហម ដែលជាក្រុមអ្នកនយោបាយភក្ដីភាព ចំពោះនាយករដ្ឋមន្ត្រីនិរទេសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ក្រុមនគរបាលបានអះអាងកាលពីថ្ងៃសៅរ៍កន្លងទៅថា ពួកគេបានរកឃើញអាវុធវែងរាប់សិបដើម និងគ្រាប់បែក ហើយនឹងគ្រាប់រំសេវដ៏ច្រើនសន្ធឹកសន្ធាប់ទៀតនៅក្នុងផ្ទះមួយខ្នង ដែលជាកម្មសិទ្ធិរបស់មេដឹកនាំអាវក្រហមគឺលោក វុធ្ធីពង្ស កូឆាថាម៉ាឃុន ដែលបានរត់គេចខ្លួនចាប់តាំងពីមានរដ្ឋប្រហារយោធា។ ក្រុមនគរបាលបានចាប់ខ្លួនបុរស ៩នាក់ពាក់ព័ន្ធនឹងការរឹបអូសសព្វាវុធនេះ ដោយអះអាងថា ពួកគេមានភស្តុតាងច្បាស់លាស់ពីជនសង្ស័យ និងខ្សែបណ្ដាញរបស់ពួកគេ ដែលមានគោលដៅបង្កឲ្យមានភាពរំជើបរំជួល៕
អត្ថបទ៖ សារ៉ាត់