ពលរដ្ឋ​​អ៊ីរ៉ាក់​សម្រុក​ចាក​ចេញ​ពី​ទីក្រុង​ម៉ូ​ស៊ូ​ល​ភាគ​ខាង​លិច​ ​ខណៈ​ការ​ប៉ះ​ទង្គិច​រវាង​កងទ័ព ​និង​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​តែ​បន្ត​

422

អ៊ីរ៉ាក់៖ កាលពីថ្ងៃចន្ទពលរដ្ឋនិយាយថា ជនស៊ីវិលរត់ភៀសខ្លួនកំពុងសម្រុកចាកចេញ ដូចទឹកបាក់ទំនប់ពីទីក្រុងម៉ូស៊ូលភាគខាងលិច ខណៈការវាយប្រយុទ្ធកំពុងកើនឡើងខ្លាំងក្នុងទីក្រុងនេះ ប៉ុន្តែមនុស្សភាគច្រើនបានមកដល់ជំរំតែគ្មានបន្ទប់សា្នក់នៅ។

T8រដ្ឋមន្ត្រីទទួលបន្ទុកជនអន្តោប្រវេសន៍របស់ប្រទេសអ៊ីរ៉ាក់លោក Jassim Mohammed បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនជនភៀសខ្លួនមកពីភាគីទាំង២ នៃទីក្រុងម៉ូស៊ូល ចាប់តាំងពីការវាយប្រយុទ្ធចាប់ផ្ដើមបានឡើងដល់ ៣៥ម៉ឺន ៥ពាន់នាក់។ មនុស្សប្រមាណ ១៨ម៉ឺន ១ពាន់នាក់បានចាកចេញពីទីក្រុងម៉ូស៊ូលភាគខាងលិច តាំងពីការចាប់ផ្ដើមនៃសហប្រតិបត្តិការដណ្ដើមតំបន់នេះ ពីក្រុមរដ្ឋអ៊ីស្លាមកាលពីមួយខែមុន។ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន របស់អង្គការសហប្រជាជាតិកំពុងបើកជំរំថ្មីៗជាច្រើន ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអ្នកភៀសខ្លួន ខណៈលំហូរចូលកាន់តែខ្លាំង។

T6អ្នកមួយចំនួនសំដៅទៅកាន់ជំរំសាងសង់ថ្មី ដើម្បីទទួលជនភៀសខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែត្រូវរស់នៅក្នុងស្ថានភាពអាប់អួ ,ពលរដ្ឋភាគច្រើនមកពីទីក្រុងម៉ូស៊ូលភាគខាងលិច បានទៅកាន់ភាគខាងកើតនៃទីក្រុងនេះវិញ ដែលទើបដណ្ដើមបានពីក្រុមរដ្ឋអ៊ីស្លាមកាលពីខែមករា ដើម្បីស្នាក់នៅជាមួយសាច់ញាតិ ឬស្វែងរកកន្លែងស្នាក់នៅក្នុងអគារ ដែលទើបសាងសង់បានពាក់កណ្ដាល៕

អត្ថបទ៖ សុខមាន