បុរស​សញ្ជាតិ​បារាំង​ម្នាក់​បំបែក​ឯកត្តកម្ម​ជិះ​កង់​ល្បឿន​លឿន​បំផុត​លើទឹក​កក​

75

ជិះកង់៖ បុរសសញ្ជាតិបារាំងម្នាក់លោក Eric Barone បានបំបែកឯកត្តកម្មពិភពលោករបស់ខ្លួនឯង ជិះកង់ចុះជំរាលភ្នំទឹកកកល្បឿនលឿនបំផុត 227km/h។

 

ស្ថិតក្នុងវ័យ 56ឆ្នាំទៅហើយ មិនដែលមានទេមនុស្សស្ថិតក្នុងវ័យចំណាស់បែបនេះ ដែលព្យាយាមបំបែកកំណត់ត្រាមួយនេះ។ ចុងសប្ដាហ៍កន្លងទៅលោក Eric Barone បានធ្វើការប៉ុនប៉ងបំបែកកំណត់ត្រានេះនៅតំបន់កម្សាន្តដ៏ល្បី ឈ្មោះនៅបារាំងគឺតំបន់ភ្នំទឹកកក Alps ដោយបានបំបែកកំណត់ត្រាបានសំរេច លើកំណត់ត្រាចាស់របស់ខ្លួនដែលធ្វើបានកាលពីឆ្នាំ 2015 ក្នុងល្បឿន 223.3km/h។ មានរហ័សនាមថា Red Baron លោកបានពាក់សំលៀកបំពាក់កីឡាករប្រណាំងកង់ និងព្យាយាមបំបែកកំណត់ត្រារបស់ខ្លួនតាំងពីព្រលឹម។

ក្រោយជោគជ័យក្នុងការបំបែកកំណត់ត្រានេះលោក Eric Barone បាននិយាយថា នេះជាពេលដែលលោកត្រូវចូលនិវត្តន៍ហើយ ទុកអោយក្មេងជំនាន់ក្រោយគេធ្វើម្ដង។ សូមបញ្ជាក់ថា ក្រៅពីគ្រប់គ្រងកំណត់ត្រាជិះកង់ចុះជំរាលភ្នំទឹកកកលឿនបំផុតលោក Eric Barone ក៏កំពុងគ្រប់គ្រងកំណត់ត្រាជិះកង់ចុះជំរាលភ្នំលើផ្លូវគ្រោះផងដែរ៕
អត្ថបទ៖នាង សុភាវុធ