កីឡាករ​អ៊ីតាលី Davide Cimolai ឈ្នះ​ដំណាក់កាល​ដំបូង​កម្មវិធី Volta a Catalunya នៅ​អេ​ស្ប៉ា​ញ​

58

ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិអ៊ីតាលី Davide Cimolai បានប្រជែងឈ្នះដំណាក់កាលដំបូងនៃព្រឹត្តិការណ៍ Volta a Catalunya នៅប្រទេសអេស្ប៉ាញដោយវ៉ាជែងឈ្នះ Nacer Bouhanni នៅចំណុចចុងក្រោយ។

T15ដំណាក់កាលដំបូងថ្ងៃចន្ទម្សិលម៉ិញមានចម្ងាយផ្លូវ ១៧៨.៩គីឡូម៉ែត្រដោយចេញដំណើរពី Calella និងបញ្ចប់នៅកន្លែងដដែលកីឡាកររបស់ក្រុម FDJ, Davide Cimolai បានមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ២៨នាទី ២១វិនាទី ស្ថិតក្នុងថេរវេលាដូចគ្នានឹងអ្នកលេខ២ កីឡាករបារាំង Nacer Bouhanni របស់ក្រុម Cofidis និងលេខ៣ កីឡាករអ៊ីតាលី Kristian Sbaragli។ ដំណាក់កាលទី ២ថ្ងៃនេះ ជាដំណាក់កាលប្រណាំងយកថេរវេលាផ្ទាល់ខ្លួនដែលចម្ងាយផ្លូវ ៤១គីឡូម៉ែត្រ។ ព្រឹត្តិការណ៍ប្រណាំងកង់ Volta a Catalunya នេះមានកីឡាករល្បីចូលរួមផងដែរដូចជា ជើងឯក Tour de France, Chris Froome, Alberto Contador និង Romain Badet ជាដើម៕
អត្ថបទ៖នាង សុភាវុធ