មនុស្ស​រាប់​សិប​នាក់​​​រង​របួស​ក្នុង​​ហេតុការណ៍​ផ្ទុះ​ឆេះ​​​យន្តហោះ​ដឹក​អ្នក​ដំណើរ​​​​នៅ​​ស៊ូដង់ខាងត្បូង

1583

ស៊ូដង់ខាងត្បូង៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ូដង់ខាងត្បូង បានផ្ទុះឆេះនៅពេលចុះចតក្នុងព្រលានយន្តហោះទីក្រុងវ៉ូ នាភាគពាយព្យប្រទេសស៊ូដង់ខាងត្បូងកាលពីថ្ងៃចន្ទម្សិលមិញ បណ្ដាលឲ្យអ្នកដំណើរជាច្រើននាក់រងរបួស។

T11ក្រុមជួយសង្គ្រោះបាននិយាយប្រាប់សារព័ត៌មាន Reuters ថា មិនមាននរណាម្នាក់បាត់បង់ជីវិតទេ ប៉ុន្តែអ្នករងរបួសត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកក្រុមមន្ត្រីនៅកន្លែងដឹកជញ្ជូនអ្នករងរបួសបាននិយាយថា អ្នកដំណើរនៅលើយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ South Supreme នេះមានចំនួន ៤៤នាក់។ មន្ត្រីស៊ូដង់ខាងត្បូងនិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុ ដែលបណ្ដាលឲ្យកើតមានការផ្ទុះឆេះនេះកើតឡើង៕

អត្ថបទ៖ រិទ្ធី