សម្តេច​តេជោ ​ហ៊ុន​ សែន ​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់ ​វិទ្យាល័យ​សម្តេច​តេជោ ​ហ៊ុន​ សែន ក្រុង​ក្រចេះ

224

ក្រចេះ៖ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាថ្មី “វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ” ស្ថិតនៅទីរួមខេត្តក្រចេះ។


វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះនេះ មានចំនួន៣ខ្នង កម្ពស់ ៣ជាន់ មាន៤៨បន្ទប់។ អគារសិក្សានេះ ត្រូវបានសម្តេចតេជោ ផ្តល់ជូនក្នុងពេលសម្តេចអញ្ជើញមកសួរសុខទុក្ខសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ក្មួយៗចៅៗសិស្សានុសិស្ស មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តក្រចេះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ៕