កូរ៉េខាងជើង​ គំរាម​វាយ​ប្រហារ​ដោយ​មិន​ផ្ដល់​ដំណឹង​ជា​មុន​ប្រឆាំង​សហរដ្ឋអាមេរិក ​និង​កូរ៉េខាងត្បូង​ក្រោយប្រទេស​ទាំង​២​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​

365

 

កូរ៉េខាងជើង៖ កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញបានថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក និងគំរាមវាយប្រហារដោយមិនផ្ដល់ដំណឹងជាមុនឡើយ។

ទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំកាលពីថ្ងៃទី០១មីនា ដើម្បីសាកល្បងត្រៀមការពារទប់ទល់នឹងការគំរាមពីសហរដ្ឋអាមេរិក ដែលតែងតែធ្វើសមយុទ្ធជារាងរាល់ឆ្នាំ ដូចជាការត្រៀមសម្រាប់សង្គ្រាមប្រឆាំងខ្លួន។

កូរ៉េខាងជើងបានខឹងសម្បា និងតវ៉ាប្រឆាំងទៅនឹងការធ្វើសមយុទ្ធដែលខ្លួនហៅថាជាការហាត់សមសម្រាប់ធ្វើសង្រ្គាម និងតវ៉ាថាលំហាត់នេះធ្វើឡើងក្នុងគោលបំណងប្រឆាំង មេដឹកនាំរបស់ខ្លួនលោកគីម ជុងអ៊ុន។

សមយុទ្ធដែលមានឈ្មោះថា ហ្វូល អ៊ីហ្គល ‘Foal Eagle’នឹងបន្តរហូតដល់បំណាច់ខែមេសា។សូមរម្លឹកថា កាលពីឆ្នាំមុនសមយុទ្ធរបស់ពួកគេមានការចូលរួម ពីទាហានអាមេរិក  ប្រមាណ១ម៉ឺន៧ពាន់នាក់និងកូរ៉េខាងត្បូងជាង៣សែននាក់ ។

សារព័ត៌មាន យុនហាប់របស់កូរ៉េខាងត្បូងបានដកស្រង់សម្ដី មន្ត្រីយោធាថា  កាលពីដើមខែនេះនាវាលំដាប់ថ្នាក់ពិភពលោកទី៣របស់អាមេរិកឈ្មោះ Carl Vinson  បានចូលរួមធ្វើសមយុទ្ធនេះហើយទាហានពិសេសអាមេរិករួមទាំងអង្គភាពកងទ័ពជើងទឹក និងអង្គភាព សំខាន់ៗជាច្រើនទៀតបានក៏បានចូលរួម ក្នុងសមយុទ្ធនេះដែរ ៕