លោក Louis Van Gaal នឹង​ជួយ​ហូ​ឡង់​ស្វែងរក​គ្រូ​បង្វឹក​ថ្មី ខណៈ Frank de Boer និង Gus Hiddink ស្ថិត​ក្នុង​បញ្ជី​បេក្ខភាព​

240

បាល់ទាត់៖ សារព័ត៌មានហូឡង់បានចុះផ្សាយថា លោក Louis Van Gaal នឹងមកដឹកនាំក្រុមជំរើសជាតិហូឡង់វិញ ក្រោយការបណ្ដេញចេញលោក Danny Blind តែអតិតគ្រូបង្វឹក Manchester United បានចេញមកបញ្ជាក់ថា លោកនឹងជួយហូឡង់ស្វែងរកគ្រូបង្វឹកថ្មី ខណៈលោក Frank De Boer និង Gus Hiddink ស្ថិតក្នុងបញ្ជីបេក្ខភាពឈានមុខ។

 

ដំណើរដឹកនាំក្រុមជំរើសជាតិហូឡង់រយៈពេល ២០ខែរបស់លោក Danny Blind បានបញ្ចប់ចុងសប្ដាហ៍កន្លង ទៅក្រោយបរាជ័យនៅផ្ទះប៊ុលហ្ការី ២-០ ដែលធ្វើអោយក្រុមទឹកក្រូចហូឡង់ធ្លាក់ទៅលេខ៤ ក្នុងពូលនៃវគ្គជំរុះ World Cup ២០១៨។ បុរសវ័យ ៦៥ឆ្នាំ Louis van Gaal បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ តែលោកក៏ធ្លាប់បានដឹកនាំក្រុមហូឡង់ដែររយៈពេលពីរឆ្នាំ ដោយជួយក្រុមបញ្ចប់លេខ៣ នៅ World Cup ២០១៤ ប្រេស៊ីល។ សំរាប់ការងារដឹកនាំក្រុមជំរើសជាតិហូឡង់គ្រូបង្វឹកដែលគេរំពឹងថា នឹងមកជំនួសលោក Danny Blind រួមមានលោក Frank De Boer ដែលធ្លាប់ដឹកនាំ Ajax Amsterdam ឈ្នះជើងឯកលីហ្គកំពូលហូឡង់បួនលើក រួមជាមួយនឹងអតិតគ្រូបង្វឹកហូឡង់ដែរលោក Gus Hiddink៕
អត្ថបទ៖នាង សុភាវុធ