លោក​ជំទាវ ​ម៉ែន ​សំអន ​ជំរុញ​មន្ត្រី​រាជ​ការ​ធ្វើ​អំពើ​ល្អ​ និង​បម្រើ​សេវាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ឲ្យ​កាន់​តែ​ប្រសើរ

670

សៀមរាប៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។


លោកជំទាវ ម៉ែន សំអន ជំរុញមន្ត្រីរាជការធ្វើអំពើល្អ និងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យកាន់តែប្រសើរ។
លោកជំទាវក៏បានសរសើរចំពោះការខិតខំរបស់បងប្អូនស្ត្រី ក៏ដូចជាមន្ត្រីរាជការនៅទូទាំងខេត្តសៀមរាបទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេលកន្លងមក និងបានលើកឡើង អំពីលទ្ធផលនៃសង្គ្រាមបែកបាក់ពីអតីតកាល ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ។ លោកជំទាវក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការទាំងអស់នៅក្នុងស្ថាប័នរដ្ឋត្រូវតែចូលរួមធ្វើតែអំពើល្អ និងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានកាន់តែប្រសើរ និងបានស្នើឲ្យបងប្អូនទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គមឱ្យបានរឹងមាំយូរអង្វែង ដើម្បីសេចក្តីសុខរបស់ប្រជាជាតិ៕

yeayon2 yeayon