សម្តេច​តេជោ ​ហ៊ុន​ សែន​ ​ផ្តល់​អនុសាសន៍​ដាក់មហាវិថី៦០​ម៉ែត្រជា​ផ្លូវ​ដែល​អាច​​ចុះ​​ចត​យន្ត​ហោះ​ក្នុង​គ្រា​អាសន្ន​​

1136

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដើម្បីប្រើប្រាស់មហាវិថីនេះសម្រាប់ចុះចតយន្តហោះ នៅពេលមានគ្រាអាសន្នណាមួយកើតឡើង។


ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “មហាវិថីសម្តេចតេជោហ៊ុន សែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា សន្តិភាពពិតជាមានតម្លៃណាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់រថយន្តឈ្នូលទាំងអស់ សូមកុំដំឡើងថ្លៃសេវាដឹកជញ្ជូនខ្លាំងពេកនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
ទន្ទឹមនឹងនោះ បងប្អូនអាជីវករជាពិសេសនៅតាមរមណីយដ្ឋានានា សូមកុំដំឡើងថ្លៃម្ហូបអាហារជ្រុលខ្លាំងពេក៕

dsaas2 tasen1