រយៈពេល​ជាង​២០​ឆ្នាំ អាមេរិក​ផ្តល់​ថវិកា​ជាង ១២០​លាន​ដុល្លារ ដើម្បី​បោសសម្អាត​ចំការមីន​នៅ​កម្ពុជា​

83

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានចំណាយថវិកាជាង ១២០ដុល្លារអាមេរិក ដើម្បីបោសសម្អាតចំការមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់គ្រាប់មីន និងជួយពង្រឹងសមត្ថភាពនៅថ្នាក់ជាតិនៅកម្ពុជា។

ភ្នំពេញ៖ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃពេញនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន (ស៊ីម៉ាក់) ខេត្តកំពង់ឆ្នាំង កាលចុងសប្តាហ៍នេះ ឯកឧត្តម វីលៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមានក្នុងសន្និសីទកាសែតថា ក្នុង រយៈពេលត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ កម្ពុជាបានក្លាយទៅជាអ្នកនាំមុខក្នុងការខិតខំប្រឹងប្រែងរាវអន្តរជាតិ។

ឯកឧត្តមលើកឡើងបន្តថា ស្ទើរតែគ្រាប់មីនទាំងអស់នៅកម្ពុជាផលិតមកពីប្រទេសផ្សេងៗ មានខ្លះពីស្រុក ចិន ពីវៀតណាម ពីសហភាពសូវៀត និងអាមេរិកដែរ។ អញ្ចឹងហើយអ្នករកមីនទទួលការឧបត្ថម្ភពីអាមេរិក បើទោះបីជាមានរកឃើញពីការផលិតគ្រាប់មីនពីប្រទេសណាឡើយ ក៏ពួកគេធ្វើការសម្អាតទាំងអស់។

ឯកឧត្ដម ហេង រតនា ប្រតិភូអមរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលដកម្មភាពកំចាត់ មីនកម្ពុជា មានប្រសាសន៍ថា ដោយសារតែកម្ពុជាមានសង្គ្រាមរយៈពេលវែង ៣៥ឆ្នាំ យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកពីបណ្តាប្រទេសជាច្រើនក្នុងសកលលោកដូចជា វៀតណាម ប៉ូឡូញ រស្ស៉ី សឹង្ហបុរី ប៊ែលហ្សិកជាដើម។ ដែលបណ្តាលគ្រាប់មីនទាំងអស់បានគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ហេង រតនា បាបញ្ជាក់បន្ថែមថា ក្នុងកិច្ចការងារបោសសម្អាតចំការមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងមួយឆ្នាំកម្ពុជាត្រូវការថវិកាប្រមាណជាង ៤០លានដុល្លារ សម្រាប់ផែនការប្រមាណជាង ១២០ ទៅ ១៥០គីឡូម៉ែត្រក្រឡារំដោះផ្ទៃដី៕