Spartak Moscow យកឈ្នះ Orenburg 3-2 នៅ​ក្រប​ខណ្ឌ​កំពូល​រុស្សី Russian Premier League

66

បាល់ទាត់៖ ក្លឹបបាល់ទាត់ Spartak Moscow បានបើកកីឡដ្ឋាន Otkrytiye Arena ទទួលស្វាគមន៏ក្រុមបាតតារាង Orenburg នៅក្នុងក្របខណ្ឌបាល់ទាត់កំពូលរុស្សី Russian Premier League កាលពីថ្ងៃចន្ទ ហើយក៏ជាជ័យជំនះផ្ទួនៗគ្នារបស់ក្រុម Spartak Moscow ដើម្បីបន្តឈរកំពូលតារាង។

T26កីឡាករខ្សែប្រយុទ្ធ Roman Zobnin ជាអ្នកស៊ុតបើកការនាំមុខមុន 1-0 នៅនាទីទី៣៤ ក្នុងវគ្គទី១ ក្រោយការហុចបាល់ដោយមិត្តរួមក្រុម Fernando បញ្ចប់វគ្គទី១ បណ្ដោះអាសន្នលទ្ធផល Spartak Moscow1 Orenburg 0។ ឈានចូលការប្រកួតនៅក្នុងវគ្គទី២ ក្រុមទាំងពីរព្យាយាមរកគ្រាប់ស៊ុតបញ្ចូលទីដូចៗគ្នាពោលគឺម្ចាស់ផ្ទះបន្ថែមការនាំមុខមុន 2-0 ដោយ Roman Zobnin ដដែលនៅនាទីទី៥៨ ដែលការបញ្ចូនបាល់ពី Ananidze ប៉ុន្តែក្រុមភ្ញៀវ Orenburg ធ្វើការវាយបកបានយ៉ាងល្អសងបាន ២គ្រាប់វិញដោយនាទីទី៧០ កីឡាករ Denis Popovic នឹងកែបាល់មិនទាន់បានមួយនាទីស្រួលបួលផងនោះកីឡាករ Michal Duris ស៊ុតគ្រាប់ទី២ យកស្មើ 2-2 បានយ៉ាងអស្ចារ្យ ហើយហៀបចប់ការប្រកួតទៅហើយនោះកីឡាករ Quincy Premes ជាអ្នករកគ្រាប់ជ័យជំនះ ៣ពិន្ទុដ៏មានសារៈសំខាន់ឲ្យក្រុម Spartak Moscow នៅនាទីទី៩០+៥ ធ្វើឲ្យទស្សនិកជនក្នុងកីឡដ្ឋានសប្បាយរីករាយបំផុត។
ឆ្លងតាមរយៈជ័យជំនះនេះក្រុម Spartak Moscow បន្តឈរនាំមុខកំពូលតារាងដដែលដោយមាន ៤៨ពិន្ទុ ខណៈដែលក្រុម Orenburg វិញនៅបាតតារាងដដែលដោយមាន ១៦ពិន្ទុពីការប្រកួត ២១លើក៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ