កម្ពុជា​បន្ត​យកឈ្នះ​ក្រុម​កៀហ្សីជីស្ថាន​បង្កើន​ឱកាស​ឡើង​ទៅ​វគ្គ​ខ្វែង​

51
រូបភាពឯកសារ

តេន្នីស៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានឡើងឈរកំពូលតារាងពូលA ជាបណ្ដោះអាសន្នហើយ បន្ទាប់ពីបន្តយកឈ្នះក្នុងការប្រកួតទី២ លើក្រុមជម្រើសជាតិកៀហ្សីជីស្ថានដោយលទ្ធផល ២-១ នៃព្រឹត្តិការណ៍ Davis Cup វគ្គជម្រុះកម្រិតតំបន់អាស៊ី/អូសេអានីក្រុម IV កាលពីម្សិលមិញនៅទីក្រុងអ៊ីសាប្រទេសបារ៉ែន ដើម្បីបង្កើនក្ដីសង្ឃឹមឡើងទៅវគ្គខ្វែងពូលនាពេលឆាប់ៗខាងមុខ។
W10

ចំពោះលទ្ធផលនៃការប្រកួតគឺវិញ្ញាសាវាយទោលទី១ កីឡាករ ម៉ម ផល្គុន បានយកឈ្នះកីឡាករ URUMBAEV Farhad ដោយលទ្ធផល ២-០សិតជាមួយពិន្ទុ ៦-២ និង ៦-១។ ប៉ុន្តែគួរឲ្យស្ដាយប្រកួតទី២ កីឡាករក្មេងខ្ចី អោ សារិទ្ធ បានប្រកួតចាញ់កីឡាករ BABAK Evgeny២-១សិតវិញ ក្នុងពិន្ទុ ៥-៧, ៧-៥ និង ៦-២ មុនកីឡាករ ប៊ុន កេន្នី ចាប់គូជាមួយកីឡាករ ឡុង សំនៀង វាយបកឈ្នះក្រុមកីឡាករកៀហ្សីជីស្ថាន ២-១សិត ដោយពិន្ទុ ៣-៦, ៦-២ និង ៦-២។

W9នេះគឺជាជ័យជម្នះលើកទី២ របស់ក្រុមកីឡាករវាយកូនបាល់កម្ពុជា បន្ទាប់ពីលត់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ៣-០ កាលពីដើមសប្ដាហ៍កន្លងទៅ ដែលធ្វើឲ្យក្រុមតំណាងកម្ពុជានេះឈរកំពូលតារាងពូលA ។ ហើយប្រកួតបន្ទាប់គឺក្រុមកីឡាករវាយកូនបាល់កម្ពុជា ត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែនដែលមិនទាន់ស្គាល់ឈ្នះនៅថ្ងៃទី០៥ ខែមេសានេះ បើកម្ពុជាបន្តឈ្នះទៀតនោះកម្ពុជានឹងមានកៅអីវគ្គខ្វែងដោយស្វែងប្រវត្តិ៕

អត្ថបទ លី ឈុនឡា