កម្ពុជា ផ្អាក​គម្រោង​មនុស្សធម៌​អាមេរិក​ជាង ២០​គម្រោង

166

ភ្នំពេញ ៖ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្អាកកម្មវិធីមនុស្សធម៌របស់សហរដ្ឋអាមេរិក ដែលមានឈ្មោះថា Seabees ចំនួនជាង ២០គម្រោង ដែលចាប់តាំងពីឆ្នាំ២០០៨មកកម្មវិធីមនុស្សធម៌នេះ បានអនុវត្តលើទំហំទឹកប្រាក់ជាង៥លានដុល្លារអាមេរិកនៅក្នុងគម្រោងសេវាសាធារណៈផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋកម្ពុជារាប់ពាន់នាក់។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កងនាវាជើងទឹកអាមេរិកវរសេនាតូចសំណង់ចល័តដែលគេស្គាល់ច្បាស់ និងហៅកាត់ថា ជា Seabees នឹងចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបេសកកម្មជំនួយមនុស្សធម៌ដែលមានរយៈពេល ៩ឆ្នាំ ហើយត្រូវបានរៀបចំពិធីជូនដំណើរយ៉ាងពិសេសពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William Heidt

ប្រភពព័ត៌មានដដែល បានឲ្យដឹងទៀតថា គម្រោង Seabees បានសាងសង់ និងការធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យ និងសាលារៀន នៅក្នុងខេត្តចំនួន ១១ ក្នុងប្រទេសកម្ពុជា ដោយបានធ្វើឡើងយ៉ាងជិតស្និទ្ធជាមួយនឹងកងយោធពលខេមរភូមិន្ទ និងអាជ្ញាធរក្នុងស្រុក ប៉ុន្ដែកាលពីសប្ដាហ៍មុននេះរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកគម្រោងមនុស្សធម៌ខាងលើនេះ ដែលក្នុងនោះគម្រោងមនុស្សធម៌ចំនួន ២០ គម្រោងក៏ត្រូវបានផ្អាកជាមួយគ្នានេះដែរ រួមទាំងគម្រោងទៅខាងស្ត្រីសម្រាលកូន និងបន្ទប់ទឹកតាមសាលារៀន នៅក្នុងខេត្តតាកែវ កំពត ត្បូងឃ្មុំ និងកំពង់ចាមផងដែរ៕

american american2 american1