ផ្ទុះ​ឡ​ចំហាយ​ទឹក​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ស្លាប់​មនុស្ស​២​នាក់​ និង​របួស​ជា​ច្រើន​នាក់​

79

ភ្នំពេញ៖ សំឡេងផ្ទុះយ៉ាងកក្រើក បណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០ និង៤០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ នៅក្នុងរោងចក្រមួយបណ្ដោយផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់ និងរបួសជាច្រើននាក់។


សមត្ថកិច្ចបានបញ្ជាក់ថា ករណីផ្ទុះ គឺជាករណីផ្ទុះឡ ចំណាយទឹកប្រើប្រាស់ក្នុងរោងចក្រកាត់ដេរ បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់-ស្រាល (ស្រី២)។
ក្រោយមានករណីផ្ទុះឡចំហាយទឹក ម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ។ចំណែកទីតាំងកើតហេតុ សមត្ថកិច្ចកំពុងត្រូវហុំព័ទ្ធខ្សែរង់ចាំសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ៕

dead5 dead3 dead4 dead1 dead