មនុស្ស​ ១៥​នាក់​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​​បង្កប់​ក្នុង​រថយន្ត​នៅ​ក្រៅ​មូលដ្ឋានទ័ព​​ប្រទេស​សូម៉ាលី​

263

សូម៉ាលី៖ ការបំផ្ទុះគ្រាប់បែកលើរថយន្តមួយ បានផ្ទុះឡើងនៅក្រៅមូលដ្ឋានទ័ពយោធាមួយក្នុងរដ្ឋធានីប្រទេសសូម៉ាលីកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីយយោធាមួយរូប។

M25ចំនួនអ្នកបាត់បង់ជីវិតអាចនឹងកើនឡើងថែមទៀត ខណៈរថយន្តក្រុងធន់តូចដឹកអ្នកដំណើរត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុ ដែលបានដាក់គោលដៅលើមន្ត្រីជាន់ខ្ពស់កំពុងហែក្បួនមួយចាកចេញពីមូលដ្ឋាននេះ។ មន្ត្រីយោធាជាន់ខ្ពស់លោក ហ៊ូសេន ណួ បានប្រាប់សារព័ត៌មាន Reuters ថា ចំនួនអ្នកបាត់បង់ជីវិតពិតប្រាកដនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែមនុស្សដែលនៅលើរថយន្តក្រុងធន់តូចមួយគ្រឿងនោះបានបាត់បង់ជីវិតទាំងអស់ ចំណែកទាហាន និងអ្នកយាមកាមសន្តិសុខឯកជនក៏បានបាត់បង់ជីវិតដែរ។

ក្រុមអ៊ីស្លាមជ្រុលនិយមអាល់ហ្សាបាប ដែលកំពុងបង្កើនការវាយប្រហារដោយគ្រាប់បែកដ៏អាក្រក់ៗកាន់តែខ្លាំង ទាំងដែលពួកគេបានបាត់បង់ដែនដីភាគច្រើន ដោយសារកងកម្លាំងរក្សាសន្តិសុខសហភាពអាហ្វ្រិកកំពុងគាំទ្ររដ្ឋាភិបាលសូម៉ាលី បានអះអាងទទួលខុសត្រូវសម្រាប់ការវាយប្រហារនេះ៕

អត្ថបទ៖ សុខមាន