មនុស្ស​ក្មេង-ចាស់​ ៣៤​នាក់​ពុល​អាហារ ​សង្ស័យ​មកពី​ម្ហូប​បុណ្យ​ ខ្វះ​អនាម័យ​

67

បាត់ដំបង ៖ ប្រជាពលរដ្ឋក្មេងចាស់ចំនួន៣៤នាក់ បានពុលម្ហូបអាហារបណ្តាលអោយក្អួតចង្អោរ និង វិលមុខធ្ងន់ និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

យោងតាមការអះអាងពីកម្លាំងជំនាញ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា ករណីពុលអាហារខាងលើបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៦ និង ០០នាទីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងដែលបង្កអោយពុលម្ហូបអាហារបន្តបន្ទាប់គ្នា ក្រោយពីបានហូបបាយនៅក្នុងកម្មវិធីបច្ច័យបួនរួច ហើយបានវិលត្រឡប់មកកាន់លំនៅឋានរៀងៗ ខ្លួនបានប្រមាណ ជា៣០នាទី។

ក្នុងហេតុការណ៍ពុលអាហារនេះបណ្តាលអោយមានមនុស្សទាំងក្មេង ទាំងចាស់ប្រុស និងស្រីចំនួន៣៤ នាក់ រងការប៉ះពាល់ធ្ងន់ និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបងទាំងយប់ ក្នុងនោះការប៉ះពាល់ចំនួន២០នាក់ជានារី ៩នាក់បុរស និងមនុស្សចាស់ចំនួន០៥នាក់ផងដែរ។

ករណីខាងលើនេះ មិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយមកទល់ពេលនេះ មួយធំត្រូវបានធូរស្រាលខ្លះហើយ ក្រោមការសន្និដ្ឋានបឋមបញ្ជក់ថា ករណីពុលខាងលើបណ្តាលមកពីម្ហូបក្នុងកម្មវិធីបុណ្យបច្ច័យបួនក្នុងភូមិ បន្លែមានសារធាតុគីមី និងម្ហូបចិនខ្វះអនាម័យ៕

photo_2017-04-10_13-42-28 photo_2017-04-10_13-40-19 photo_2017-04-10_13-19-36 photo_2017-04-10_13-17-04 photo_2017-04-10_13-16-21 photo_2017-04-10_12-47-12 (2) photo_2017-04-10_11-40-07