​កីឡាករ​អេ​ស្ប៉ា​ញ Maverick Vinales​ ឈ្នះ​ការ​ប្រណាំង​ Motor GP នៅ​ទីលាន​ Rio Hondo​ ប្រទេស​អា​ហ្ស​ង់​ទីន​

53

ប្រណាំងម៉ូតូ៖ កីឡាករប្រណាំងម៉ូតូសញ្ជាតិអេស្ប៉ាញ Maverick Vinales ឈ្នះការប្រកួតនៅទីលាន Rio Hondo ប្រទេសអាហ្សង់ទីនកាលពីថ្ងៃអាទិត្យម្សិលមិញ ខណៈ Marc Maquez មានការប៉ះទង្គិចពេលប្រណាំង។

 

កីឡាករវ័យ ២២ឆ្នាំដែលប្រណាំងឲ្យក្រុម Yamaha បានឈ្នះចំនួន ២ទីលានហើយក្នុងរដូវកាលនេះ រាប់តាំងពីឆ្នាំ១៩៩០ ជំនាន់កីឡាករជើងចាស់អាមេរិក Wayne Rainey ដែលប្រណាំងឲ្យក្រុម Yamaha។ ក្នុងការប្រកួតនេះមិត្តរួមក្រុមរបស់ Vinales, Dani Pedrosa ក៏មានការប៉ះទង្គិចជាមួយកីឡាករផ្សេងទៀត ត្រង់ចំណុចផ្លូវកោងខ្លាំងផងដែរដូចជា Jorge Lorenzo, Andrea Dovizioso។ ចំណែកឯជើងឯក ៩សម័យកាល Valentino Rossi បានបោះបង់ចោលការប្រកួតដោយសារបញ្ហាគ្រឿងម៉ាស៊ីន។ គួរបញ្ជាក់ថា នេះគឺជាទីលានទី២៨៩ សម្រាប់ Valentino Rossi ក្នុងអាជីព ដែលភាគច្រើនគេតែងតែធ្វើបានល្អក្នុងចំណោមកីឡាករលំដាប់កំពូល។ហើយនេះគឺជាលើកទី៨៨៨ ដែលប្រទេសអាហ្សង់ទីនបានរៀបចំព្រឹត្តិការណ៍ប្រណាំង Motor GP ចាប់តាំងពីឆ្នាំ១៩៤៩ ដល់បច្ចុប្បន្ន៕

អត្ថបទ៖ ឈិត រតនា