​ម្ចាស់​ផ្ទះ​ Olympique Lyon ត្រៀម​​ទទួល​ស្វាគមន៍​ក្រុម​មក​ពី​ទួរគី​ Besiktas ​ជើង​ទី​មួយ​វគ្គ​ ៨​ក្រុម​​ UEFA Europa League

137

បាល់ទាត់៖ ក្រុមបាល់ទាត់ Olympique Lyon កំពុងត្រៀមស្វាគមន៍ក្រុមមកពីទួរគី Besiktas វគ្គ ៨ក្រុមចុងក្រោយ UEFA Europa League ជើងទី១ រាត្រីនេះ។ ការប្រកួតនិងត្រូវពិនិត្យយ៉ាងហ្មត់ចត់ពាក់ព័ន្ធរឿងសន្តិសុខ ក្រោយពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកក្បែររថយន្តដឹកកីឡាករ Borrusia Dortmund ដែលបណ្ដាលឲ្យមានអ្នករងរបួស និងពន្យារការប្រកួតរយៈពេល ២៤ម៉ោង។

Th12អ្នកគាំទ្រក្រុមទួរគី Besiktas ១៥០០០នាក់ត្រូវបានហាមប្រាមមិនឲ្យយកចូលដូចជា ស្លាកពាក្យស្លោក បដា និងអាវដែលសរសេរពាក់ព័ន្ធនយោបាយជាដើម។ ម្ចាស់ផ្ទះ Lyon មានភាពជឿជាក់ថានឹងអាចឈ្នះការប្រកួតដោយសារកីឡាករសំខាន់ Ricard Quaresma របស់ Besiktas មានបញ្ហារបួសជើង ពេលជួយក្រុមក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅ។ គួរបញ្ជាក់ថា អតីតជើងឯកលីគបារាំង ៧សម័យកាលកំពុងមានមហិច្ឆតាចង់ឈ្នះពានរង្វាន់លំដាប់ទី២ នៅអឺរ៉ុបមួយនេះ បន្ទាប់ពីខកខាន UEFA Champions League ដែលជាពានលំដាប់ទីមួយនៅអឺរ៉ុបកាលពីឆ្នាំ២០០៩-១០ ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

អត្ថបទ៖ ឈិត រតនា