មនុស្ស ៥​នាក់​ស្លាប់​ក្នុង​​ឧបទ្ទវហេតុ​​ធ្លាក់​យន្តហោះ​​ធន់​តូច​មួយ​គ្រឿង​​នៅ​តំបន់​​ទីរ៉េស​ប្រទេស​ព័រ​ទុយហ្គាល់

228

ព័រទុយហ្គាល់៖ រូបភាពវីដេអូដែលបង្ហោះទៅកាន់បណ្ដាញគេហទំព័រព័ត៌មានសង្គម បង្ហាញឲ្យឃើញពីអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មៅខ្មួលខ្មាញ់កញ្ជ្រោលឡើងចេញពីអគារ និងរថយន្តដឹកទំនិញ ក្រោយពេលដែលយន្តហោះធន់តូចមួយគ្រឿង បានធ្លាក់ផ្ទុះឆេះនៅតំបន់ទីរ៉េសក្នុងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃចន្ទ។

T4

ក្រុមសង្គ្រោះនិយាយថា យន្តហោះធន់តូចមួយគ្រឿងនេះបានធ្លាក់នៅក្បែរផ្សារទំនើប ក្នុងតំបន់ដែលមានពលរដ្ឋរស់នៅក្រៅទីក្រុង Lisbon បានសម្លាប់មនុស្ស ៥នាក់។ សេចក្ដីរាយការណ៍ដដែលនេះបន្តថា យន្តហោះឯកជនមួយគ្រឿងនេះបានធ្លាក់ បន្ទាប់ពីបានហោះហើរចេញពីព្រលានយន្តហោះទីរ៉េសតូចមួយកន្លែង ដែលស្ថិតនៅក្បែរទីក្រុងរមណីយដ្ឋាន Cascais មានចម្ងាយជាង ២០គីឡូម៉ែត្រភាគខាងលិចទីក្រុង Lisbon។ លោក អង់ដ្រេ ហ្វែណង់ដេស អ្នកនាំពាក្យផ្នែកសង្គ្រោះបន្ទាន់ប្រចាំតំបន់និយាយថា យន្តហោះនេះមានគោលដៅហោះទៅកាន់ទីក្រុង Marseilles ក្នុងប្រទេសបារាំង៕

អត្ថបទ៖ រិទ្ធី