កងទ័ព​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ដា​វីន ជា​ផ្នែក​មួយ​នៃ​សម​យុទ្ធ​យោធា​ជាមួយ​អូស្ត្រាលី​ និង​ចិន

36

អូស្ត្រាលី៖ កងទ័ពម៉ារីនសហរដ្ឋអាមេរិកបានធ្វើដំណើរ ទៅដល់តំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃអង្គារ សម្រាប់ការដាក់ពង្រាយរយៈពេល ៦ខែ អំឡុងពេលដែលពួកគេនឹងធ្វើសមយុទ្ធជាមួយកងកម្លាំងអូស្ត្រាលី និងចិន។

W2កម្មវិធីដាក់ពង្រាយប្រចាំឆ្នាំរយៈពេល ២៥ឆ្នាំនេះ ដែលបានចាប់ផ្ដើមឡើងដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកបារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១១ គឺជាផ្នែកមួយនៃចំណុចខ្ទាស់របស់អាមេរិកចំពោះអាស៊ី ចំពេលដែលមានកាយវិការកើនឡើងរបស់ចិន។ កម្លាំងនៃការដាក់ពង្រាយទាហានឆ្នាំនេះក្នុងចំនួន ១២៥០នាក់ មានកម្រិតខ្សោយជាងផែនការដំបូងសម្រាប់ការដាក់ពង្រាយកងទ័ពម៉ារីនឲ្យឈានដល់ ២៥០០នាក់ក្នុងឆ្នាំនេះ ប៉ុន្តែគេមើលឃើញក្បួនយន្តហោះជំនួយសហរដ្ឋអាមេរិកទ្រង់ទ្រាយធំ បានធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី។

W3លោកវរសេនីយ៍ទោ ប្រៀនមីត ដលតុន មេបញ្ជាការកងទ័ពម៉ារីនបាននិយាយថា យន្តហោះជំនួយ ១៣គ្រឿងបានរួមចំណែកនៅក្នុងសមយុទ្ធយោធាលើកនេះ។ លោកបន្តថា ការសម្រេចចិត្តបញ្ជូនយន្តហោះទាំងនេះ គឺស្របពេលដែលភាពតានតឹងកើនឡើងជាមួយកូរ៉េខាងជើង៕

អត្ថបទ៖ សារ៉ាត់