បឹងកេត​រំពឹង​ទទួល​បាន​លទ្ធផល​ល្អ​ពេល​ជួប Johor DarulTa’zim ល្ងាច​នេះ​វគ្គ​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល F AFC Cup

55
សកម្មភាពហ្វឹកហាត់របស់ក្រុមបឹងកេត

បាល់ទាត់៖ ការប្រកួតវគ្គសន្សំពិន្ទុពូល F នៃពានរង្វាន់ AFC Cup 2017 ឈានដល់ប្រកួតទី៥ ហើយខណៈដែលក្រុមកម្ពុជាបឹងកេតទទួលស្វាគមន៍ Johor DarulTa’zim ក្រុមជើងខ្លាំងរបស់ម៉ាឡេស៊ី។

សកម្មភាពហ្វឹកហាត់របស់ក្រុមបឹងកេត
សកម្មភាពហ្វឹកហាត់របស់ក្រុមបឹងកេត

កាលពីខែកុម្ភៈបឹងកេតបានចាញ់ក្រុម Johor DarulTa’zim ដល់ទៅ ៣-០ កាលពីជើងទី១ នៅទឹកដីម៉ាឡេស៊ី។ មួយរយៈចុងក្រោយនេះបឹងកេតបានហ្វឹកហាត់យ៉ាងទៀងទាត់មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃចូលឆ្នាំខ្មែរនាពេលកន្លងទៅថ្មីៗនេះទេ និងបានត្រៀមខ្លួនរួចរាល់ហើយក្នុងការបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកធ្វើជាម្ចាស់  ដើម្បីទទួលក្រុមភ្ញៀវ Johor DarulTa’zim ក្នុងជំនួបជើងទី២ នៅម៉ោង ៦ល្ងាចនេះ។ លោក John Mcglynn គ្រូបង្វឹករបស់ក្លឹបបឹងកេតបានលើកឡើង ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៨ ថា ក្រុមរបស់ខ្លួន នឹងទទួលបានលទ្ធផលល្អ ព្រមទាំងដឹងរួចទៅហើយពីររៀបបង្កើតឱកាសទាត់បញ្ចូលទីក្រុមភ្ញៀវក្នុងការប៉ះក្រុមខ្លាំង Johor DarulTa’zim។

សកម្មភាពហ្វឹកហាត់របស់ក្រុម Johor DarulTa'zim
សកម្មភាពហ្វឹកហាត់របស់ក្រុម Johor DarulTa’zim

លោក John Mcglynn បានបន្ថែមថា ជំនួបជើងទី២នេះ បឹងកេតមានស្មារតីជាក្រុមល្អណាស់ក្នុងជំនួបដ៏សំខាន់មួយនេះ។ លោកជឿជាក់ថា ការប្រកួតនេះកីឡាកររបស់ខ្លួននឹងធ្វើបានល្អទាំងក្រុមតែម្ដង។ ចំពោះទំនុកចិត្តក្នុងការឈ្នះជារឿងពិបាកមួយ ប៉ុន្តែគ្រូបង្វឹករូបនេះគិតថាកូនក្រុមខ្លួនអាចធ្វើបាន។ ចំណែកឯ សុខ សុវណ្ណ ដែលជាខ្សែការពារបឹងកេតបានឲ្យដឹងថា ក្រុម Johor DarulTa’zim ភាគច្រើនលេងបាល់ខ្លីៗនៅតំបន់ប្រយុទ្ធ ប៉ុន្តែខ្សែការពារដែលទើបតែជាពីរបួសរូបនេះបានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបិទក្រុមភ្ញៀវមួយនេះ។

សកម្មភាពហ្វឹកហាត់របស់ក្រុម Johor DarulTa'zim
សកម្មភាពហ្វឹកហាត់របស់ក្រុម Johor DarulTa’zim

គិតមកដល់ពេលនេះក្រុមបឹងកេតមាន ៤ពិន្ទុស្ថិតនៅលេខ ៣ក្នុងពូល F ដោយប្រកួតសន្សំពិន្ទុ ៤លើកកន្លងមកឈ្នះ១ ស្មើ ១ និងចាញ់ពីរប្រកួត។ ចំណែក Johor DarulTa’zim វិញមាន ៧ពិន្ទុស្ថិតនៅ លេខ២ តាមពីក្រោយក្រុមកំពូលតារាង Global FC ដែលមាន ៩ពិន្ទុ ស្របពេល Magwe របស់មីយ៉ាន់ម៉ាមាន ២ពិន្ទុស្ថិតនៅបាតតារាង៕
អត្ថបទ អ៊ុន ប៊ុនធឿន