មនុស្ស ២៦​នាក់​ស្លាប់​ និង​ ១២​នាក់​រង​របួស​ក្នុង​ឧបទ្ទវហេតុ​​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ធ្លាក់​ជ្រោះ​នៅ​ហ្វីលីពីន​

155

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២៦នាក់បានបាត់បង់ជីវិត និង ១២នាក់ផ្សេងទៀតរងរបួស នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលក្នុងជ្រោះជ្រលងភ្នំដ៏ជ្រៅមួយ ក្នុងតំបន់ភ្នំភាគខាងជើងប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារម្សិលមិញ។

W32

នគរបាល និងមន្ត្រីប្រចាំតំបន់បាននិយាយថា រថយន្តក្រុងបានធ្លាក់ចម្ងាយប្រមាណ 24ម៉ែត្រក្នុងខេត្តខ្ពង់រាប Nueva Ecija មុនពេលថ្ងៃត្រង់បន្ទាប់ពីមានបញ្ហាហ្វ្រាំង ខណៈកំពុងធ្វើដំណើរលើផ្លូវកំពុងមានខ្យល់បក់ខ្លាំង។ លោក រ៉ូប៊ត ឌឺហ្គូសមែន អធិការនគរបាលជាន់ខ្ពស់នៃទីក្រុងខារ៉ានក្លាន ជាកន្លែងកើតហេតុបាននិយាយថា រថយន្តខូចទាំងស្រុងហើយអ្នកដំណើរទាំងអ្នកបាត់បង់ជីវិត និងអ្នករបួសខ្ទាតចេញមកខាងក្រៅរថយន្តទាំងអស់។ អាជ្ញាធរនៅតែកំពុងបើកការស៊ើបអង្កេតនៅឡើយ ពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុកើតឡើង ប៉ុន្តែអភិបាលក្រុងខារ៉ានក្លានលោកស្រី Mary Abad បានប្រាប់ទូរទស្សន៍ ABS-CBN ថា រថយន្តនេះផ្ទុកមនុស្សចំនួន ៦០នាក់ បើទោះជារថយន្តនេះអាចផ្ទុកចំណុះបានត្រឹមតែ ៤៥នាក់ក៏ដោយ៕

អត្ថបទ៖ សុខមាន