លោក Harry Redknapp​ ប្រកាស​ថា​ខ្លួន​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ក្រុម Birmingham City ហើយ​

111

បាល់ទាត់៖ ក្លឹប Birmingham City បានព្រមព្រៀងគ្នាហើយក្នុងការយកគ្រូបង្វឹកលោក Harry Redknapp ក្លាយជាអ្នកចាត់ការថ្មីរបស់ខ្លួននៅថ្ងៃអង្គារម្សិលម៉ិញនេះ។

 
លោក Harry Redknapp ដែលមានវ័យ ៧០ឆ្នាំរូបនេះបានយល់ព្រមគ្នាទាំងស្រុងការមកដឹកនាំ Birmingham City ក្រោយគ្រូបង្វឹក Gianfranco Zola បានលាលែងពីតំណែងដូច្នេះមានន័យថា Harry Redknapp នឹងបន្តដឹកនាំក្រុមរហូតដល់ចប់រដូវកាលនេះ។ Birmingham City ចាប់ផ្ដើមរដូវកាលឆ្នាំ២០១៧ នេះដោយមិនសូវជោគជ័យឡើយក្រោមការដឹកនាំដំបូងពី Gary Rowett ដែលបច្ចុប្បន្នលោក Rowett ដឹកនាំក្រុម Derby Country នឹងបន្តពឹងពាក់លើលោក Gianfranco Zola នៅតែធ្វើមិនបានល្អទៀតដោយឈ្នះតែ ២ប្រកួតក្នុងចំណោម ២៤ប្រកួតចុងក្រោយនឹងបច្ចុប្បន្នក្លឹបឈរនៅលេខ២៤ មានតែ ៣ពិន្ទុប៉ុណ្ណោះលើក្រុមដែលត្រូវកាត់ចោល។

គួររំលឹកថាលោក Redknapp មានភារៈកិច្ចដឹកនាំក្រុមអង់គ្លេសចុងក្រោយគឺជាមួយក្លឹប Derby Country ដែលមានជំនួយការ Darren Wassll នឹងមកដឹកនាំក្រុម QPR ឲ្យឡើងមកលេងក្របខណ្ឌទី២ អង់គ្លេស League Championships ដោយ Playoff ក្នុងឆ្នាំ២០១៤ នឹងដឹកនាំក្រុម Portsmouth ឈ្នះលីហ្គក្នុងឆ្នាំ២០១៣ ផងដែរ។ ដោយឡែកឯការងារដំបូងរបស់លោក Redknapp នៅ Birmingham City គឺជួបប្រកួតជាមួយ Aston Villa នៅថ្ងៃអាទិត្យទី២៣ ខែមេសាសប្តាហ៍នេះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ