អនុ​ប្រធានាធិបតី​អាមេរិក​ថ្លែង​ថា ​​ទីក្រុង​វ៉ាស៊ីនតោន​នឹង​​ធ្វើ​ការ​ជាមួយ​​សម្ព័ន្ធ​មិត្ត​​ និង​ចិន​​ ដើម្បី​ដាក់​​គំនាប​ផ្នែក​​ការទូត​ និង​សេដ្ឋកិច្ច​​លើ​កូរ៉េ​ខាង​ជើង

271

ជប៉ុន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence មានប្រសាសន៍នៅថ្ងៃពុធនេះថា ក្រុងវ៉ាស៊ីនតោននឹងត្រូវធ្វើការងារជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន និងជាមួយចិន ដើម្បីដាក់គំនាបផ្នែកការទូត និងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងថែមទៀត។

W35

លោក Mike Pence មានប្រសាសន៍បែបនេះក្នុងពេលលោកស្ថិតនៅលើនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan ដែលកំពុងចតនៅកំពង់ផែយ៉ូកូស៊ូកាប្រទេសជប៉ុន។ កូរ៉េខាងជើងបានគំរាមកំហែងវាយប្រហារបំផ្លាញប្រទេសជប៉ុន, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រោយការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងទទួលបរាជ័យ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក្រោយរយៈពេលមួយថ្ងៃនៃការដាក់បង្ហាញក្បួនមីស៊ីលយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងពិធីដង្ហែព្យុហយាត្រានៅទីក្រុងព្យុងយ៉ាងរួចមកនោះ៕

អត្ថបទ៖ រិទ្ធី