ក្រុម Dortmund ត្រៀម​ចិត្ត​ត្រៀម​កាយ​រួច​ជា​ស្រេច​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​ម្ចាស់​ផ្ទះ​ Monaco ជើង​ទី​២ Champions League

75

បាល់ទាត់៖ ក្រុម Borussia Dortmund ដែលជាក្រុមអាល្លឺម៉ង់បានត្រៀមចិត្តត្រៀមកាយរួចរាល់ហើយ ក្នុងការស្វែងរកគ្រាប់ក្រៅដីដើម្បីសងទៅលើក្រុម AS Monaco វិញក្រោយចាញ់ក្នុងជើងទី១ ជាមួយលទ្ធផល 3-2 នៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌបាល់ទាត់អាជីពអឺរ៉ុបទី១ UEFA Champions League នេះជាសំដីរបស់គ្រូបង្វឹក Thomas Tuchel។W29ការថ្លែងបែបនេះគឺដោយសារគ្រូបង្វឹក Thomas Tuchel រូបនេះមានភាពជឿជាក់ខ្លាំងលើកូនក្រុមខ្លួនថា នឹងអាចរកលទ្ធផលដ៏ល្អជូនក្រុម ជាមួយនឹងអ្នកគាំទ្រខ្លួនជាក់ជាពុំខាននារាត្រីនេះ។ ក្រុម AS Monaco នឹងត្រូវបើកកីឡដ្ឋាន Stade Louis II ដើម្បីស្វាគមន៍ក្រុម Dortmund ខណៈដែលក្រុមភ្ញៀវលំដាប់ទី៣ នៅអាល្លឺម៉ង់មួយនេះមិនទាន់ច្បាស់ថា កីឡាករខ្សែការពាររបស់ខ្លួន Marc Bartra អាចលេងបានរឺយ៉ាងណានោះទេ ក្រោយរងការប៉ះទង្គិចដោយការវាយប្រហារកន្លងមក។ គួររំលឹកថាក្រុម Dortmund ធ្លាប់ស្គាល់រស់ជាតិពាន Champions League នេះម្ដងកាលឆ្នាំ១៩៩៧ និងជើងឯករងឆ្នាំ២០១៣ ហើយក្រុម AS Monaco វិញធ្លាប់ជាជើងឯករងឆ្នាំ២០០៤ ផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ